ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ថ្មគោល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចូល​លួច​ម៉ូតូអ្នក​គ្រូបង្រៀន​ដល់​ក្នុង​បរិវេណ​សាលា

17 ម៉ោង មុន

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​របស់​អ្នកគ្រូ​បង្រៀន នៅ​ក្នុង​បរិវេណ​សាលារៀន​អនុ​វិទ្យាល័យ​ជ្រោយ​ស្តៅ ។ ករណី​លួច​ម៉ូតូ​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២១…

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​របស់​អ្នកគ្រូ​បង្រៀន នៅ​ក្នុង​បរិវេណ​សាលារៀន​អនុ​វិទ្យាល័យ​ជ្រោយ​ស្តៅ ។

ករណី​លួច​ម៉ូតូ​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្នុង​បរិវេណ​សាលារៀន​អនុ​វិទ្យាល័យ​ជ្រោយ​ស្តៅ ស្ថិត​ក្នុង​ក្រុម​ទី​១២ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ចាន់ រ៉ា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ចំណែកឯ​ជន​រង​គ្រោះ ឈ្មោះ ឡឹ​ង សុ​ផា​នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វ​ល​សកម្មភាព​ចូល​លួច​យក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឃ្លី​ក ស៊េរី​២០១៥ ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង 1AT-9767 ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​យក​មក​ចត​ទុក​នៅ​មុខ​ទីចាត់ការ ហើយ​ដក​សោ​ម៉ូតូ​ទុក ក្នុង​ប្រអប់​ក្បាល​ម៉ូតូ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​ទីចាត់ការ ក្រោយមក ក៏​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​តែ​ម្ដង ។

សមត្ថកិច្ច អោយ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ព្រីង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈាន​ដល់​ការ​ជាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាន់ រ៉ា​វី នាំ​ខ្លួន​យក​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ។

ក្រោយ​ពី​បាន​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖ ម៉ូតូ​ចំនួន ០១​គ្រឿង របស់​ជន​រង​គ្រោះ ។ បច្ចុប្បន្ន ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ