រាជធានីភ្នំពេញ ៖ ក្រោមដំបូលតង់ និងរ៉ឺម៉កម៉ូតូកញ្ចាស់មួយ ស្ត្រីទឹកមុខស្លេកស្លាំងម្នាក់ និងកូនៗ កំពុងតស៊ូនឹងជីវិតដែលគ្មានផ្ទះសម្បែង និងមុខររបរមិនច្បាស់លាស់ ត្រាច់ចរពីកន្លែងមួយទៅកន្លែងមួយទៀត។ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ សូ ហេង និយាយថា រូបគាត់ និងក្រុមគ្រួសារ បាននាំកូនចាកចោលស្រុកកំណើត នៅស្រុកបាភ្នំ ខេត្តព្រៃវែង រយៈពេល៧ឆ្នាំមកហើយ មករស់នៅភ្នំពេញប្រកបមុខរបរជាអ្នករើសអេតចាយ និងអ្នកសុំទាន។ គាត់និយាយថា ជីវិតពួកយើងគឺវេទនាណាស់។
ស្ត្រីក្រីក្ររូបនោះ ឈ្មោះ សូ ហេង អាយុ៤៨ឆ្នាំ ស្នាក់នៅលើរ៉ឺម៉កម៉ូតូក្នុងដីឡូត៍មួយកន្លែង ខាងត្បូងវត្តត្រពាំងឈូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ គាត់បានរៀបរាប់ពីខ្សែជីវីតដ៏កម្សត់បានឲ្យដឹងថា រយៈពេល៧ឆ្នាំមកហើយ ដែលគាត់ និងប្តីបានចាកចោល ពីស្រុកកំណើត មករស់នៅភ្នំពេញដើម្បីប្រកបមុខ របរជាអ្នកសុំទាន និងរើសអេតចាយដើម្បីចិញ្ចឹម កូនប្រុសស្រី ៥នាក់។ រយៈពេល៧ឆ្នាំ គាត់គ្មានទីជម្រកពិតប្រាកដឡើយហើយរស់នៅចល័ត តាមរ៉ឺម៉កម៉ូតូ នៅតាមសំយាបផ្ទះ ក្នុងដីឡូត៍ និងទីវត្តអារាម។
នៅពេលថ្មីៗ គាត់ និងក្រុមគ្រួសារក៏បានសុំព្រះសង្ឃស្នាក់នៅក្នុងវត្តត្រពាំងឈូក មួយរយៈពេលហើយត្រូវបានព្រះសង្ឃឲ្យចេញ។ ក្រោយមកគាត់បានសុំគេស្នាក់ នៅក្នុងដីឡូត៍នៅក្បែរវត្ត បណ្តោះអាសន្ន។ ស្ត្រីរូបនោះបានរៀបរាប់ ពីដំណើរជីវីតឲ្យដឹងថា ខ្សែជីវីតរបស់គាត់រស់ត្រាច់ចរដូចចក រសាត់តាមទឹក ហើយត្រូវបានគេដេញពីកន្លែងមួយទៅកន្លែងមួយ។ ប៉ុន្តែភាពវេទនានេះបានកាន់តែធ្ងន់ធ្ងរ សម្រាប់រូបគាត់ និងកូនៗ បន្ទាប់ពីប្តីរបស់គាត់មានស្រីថ្មីហើយ ចុះចោលប្រពន្ធ និងកូនៗ។ ស្ត្រីរូបនោះបានឲ្យដឹងទៀត នៅក្នុងរយៈពេលប្រមាណ៣ថ្ងៃគាត់ បានរើសអេតចាយយកទៅលក់បាន ប្រមាណ១ម៉ឺន ទៅ២ម៉ឺនរៀល។
ចំណែកកូនដើរសុំទាន១ថ្ងៃបានប្រមាណ ៥ពាន់ទៅ១ម៉ឺនរៀលតែប៉ុណ្ណោះ។ ពេលវេលាចេះតែរំកិលទៅមុខ ចំណែកសុខភាពរបស់គាត់ក៏កាន់តែដុនដាប។ សព្វថ្ងៃនេះខ្លួន កាន់តែចាស់សុខភាពមិនល្អ គាត់មិនបានរើសអេតចាយទេ រស់នៅដោយសារតែតែកូន បាននាំគ្នា ទៅសុំទាននៅមុខរោងចក្រ ដើម្បីរកប្រាក់ឲ្យគាត់ទិញបាយហូបតែប៉ុណ្ណោះ។ ជាមួយនឹងទឹកភ្នែករលីងរលោង គាត់បានិយាយថា ថ្ងៃមុខទៅជីវិតរបស់គាត់មិនដឹងថានឹងមានទីបញ្ចប់បែបណាទេ៕ ដោយ ៖ ម៉េង ធា
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...