អ្នកចិញ្ចឹមកន្ធាយទ្រង់ទ្រាយធំ អាចរកប្រាក់បាន១០០លានដុល្លារក្នុង១ឆ្នាំ
- កណ្តាល
ខេត្តកណ្ដាល ៖ លោក ហេង ម៉ាទីណេ ជាអ្នកចិញ្ចឹមកន្ធាយ បែបកសិដ្ឋានធំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល…
ខេត្តកណ្ដាល ៖ លោក ហេង ម៉ាទីណេ ជាអ្នកចិញ្ចឹមកន្ធាយ បែបកសិដ្ឋានធំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល…
ខេត្តកណ្ដាល ៖ លោក ហេង ម៉ាទីណេ ជាអ្នកចិញ្ចឹមកន្ធាយ បែបកសិដ្ឋានធំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកផ្តើមចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុង កសិដ្ឋានរបស់លោក មានកន្ធាយ ៥០ ០០០ក្បាល ។ លោករៀបរាប់ឲ្យដឹងថា ជាមធ្យមកន្ធាយចិញ្ចឹម រយៈពេល១ឆ្នាំមានទម្ងន់ ១គីឡូក្រាម ជាពេលអាចលក់បាន។ សត្វកន្ធាយបានក្លាយជាអាហារ ពេញនិយមមួយ ដូចជាធ្វើស៊ុបជាដើម។ មានការឲ្យដឹងថា ជនជាតិចិន និយមទទួលទានសត្វកន្ធាយ នេះណាស់។
កន្ធាយមួយគីឡូក្រាមមានតម្លៃ ១០ដុល្លារ។ លោក ហេង ម៉ាទីណេ បានឲ្យដឹងថា កសិដ្ឋានរបស់លោក អាចផ្គត់ផ្គង់ទីផ្សារបាន ៥តោនក្នុងមួយឆ្នាំ។ ៥តោនជាមធ្យមគឺមានកន្ធាយ ១០លានក្បាល ដូច្នេះបើ ១ក្បាលលក់បាន១០ដុល្លារគឺមួយឆ្នាំអ្នកចិញ្ចឹមកន្ធាយ អាចរកប្រាក់បាន១០០លានដុល្លារ។ លោក ម៉ាទីណេ ថាការចិញ្ចឹមកន្ធាយនេះ មាននៅខេត្តស្ទឹងត្រែង តាកែវ ផងដែរ។ ទោះយ៉ាងណាអ្នកចិញ្ចឹមកន្ធាយបានលើកឡើងថា ក្នុងឆ្នាំ២០២០ កន្ធាយបានធ្លាក់ថ្លៃមកត្រឹម ៧ឬ៨ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូគ្រាម ដោយសារមានការនាំចូល កន្ធាយពីវៀតណាម។
អ្នកចិញ្ចឹមសត្វកន្ធាយនៅខេត្តកណ្តាលបានសំណូមពរដូច្នេះ «ខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុន វិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយកំពុងពេញនិយម ជាពិសេសអតិថិជនជនជាតិចិន»។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី៤ ខែកក្កដា ម្សិលមិញបានចុះទៅពិនិត្យដល់សកិដ្ឋានចិញ្ចឹមសត្វ កន្ធាយ របស់លោក ហេង ម៉ាទីណេ ដោយផ្ទាល់។ នៅចំពោះការធ្លាក់ថ្លៃសត្វកន្ធាយ លោករដ្ឋមន្ត្រី បានសំណូមពរដល់អ្នកចិញ្ចឹមកន្ធាយឲ្យមានការអត់ធ្មត់បន្តិច។ លោករដ្ឋមន្ត្រីថា ទីផ្សារកន្ធាយនឹងអាចល្អ ឡើងវិញនៅពេលឆាប់ៗនេះ ហើយក្រសួងនឹងជំរុញការនាំចេញសត្វកន្ធាយនេះ ទៅបរទេសផងដែរ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះការចូលរួម វិនិយោគលើការចិញ្ចឹមត្រី ឬកន្ធាយនេះដែលជាចលករដើម្បី អភិវឌ្ឍវិស័យនេះ បង្កើនបរិមាណផ្គត់ផ្គង់ ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូល រួមកាត់បន្ថយការនាំចូល កន្ធាយពីប្រទេសជិតខាង។ លោក វេង សាខុន ថាសកម្មភាពវិនិយោគនេះ ពិតជាបានចូលរួម ចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល ក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្ត គោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម»៕ ដោយ ៖ អ.សួស្តី
ចែករំលែកព័តមាននេះ