ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Serena Williams ចាប់ផ្តើម​ត្រួសត្រាយ​ផ្លូវ​កូនស្រី​ទៅ​រក​អាជីព​ដ៏​ជោគជ័យ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កីឡាការិនី​វាយ​កូន​បាល់ (Tennis) លំដាប់​ពិភពលោក​នាង Serena Williams បាន​បង្ហាញ​ដៃគូ​ហ្វឹកហាត់​ថ្មី​របស់​នាង គឺជា​កូនស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ឈ្មោះ Olympia…

សហរដ្ឋអាមេរិក ៖ កីឡាការិនី​វាយ​កូន​បាល់ (Tennis) លំដាប់​ពិភពលោក​នាង Serena Williams បាន​បង្ហាញ​ដៃគូ​ហ្វឹកហាត់​ថ្មី​របស់​នាង គឺជា​កូនស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ឈ្មោះ Olympia ដែល​មាន​អាយុ ២​ឆ្នាំ​។

ម្ចាស់​ជើងឯក Grand Slam ២៣​សម័យកាល​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ក្នុង​បណ្តា​យ​ទំនាក់ទំនង​សង្គម​ពី​ការ​ចាប់​ដៃគូ ជាមួយ​កូនស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង​ក្នុង​ការ​ហ្វឹកហាត់​។ បន្ទាប់​ពី​ការ​បង្ហោះ​រូបភាព​ទាំងនេះ គេ​សង្កេត​ឃើញ​កីឡាករ Tennis ល្បីល្បាញ​មួយ​ចំនួន រួម​ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ការ​ចាប់អារម្មណ៍​មួយ​ចំនួន ហើយ​ពួក​គេ​សុទ្ធតែ​ជឿជាក់​ថា Olympia និង​ក្លាយជា Serena Williams ទី​ពីរ​ជំនាន់​ក្រោយ​។

សូម​បញ្ជាក់​ជូន​ថា Serena Williams បាន​ឈ្នះ Grand Slam លើក​ចុង​ក្រោយ​របស់​ខ្លួន​គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍ Australian Open កាលពី​ចុង​ខែមករា ឆ្នាំ​២០១៧ នៅ​ពេល​ដែល​នាង​កំពុង​ពរ​ពោះ Olympia ៨​ស​ប្តា​ហ៍ ពោល​គឺ​នៅ​ក្រោយ​មួយ​ខែ ពេល​ដែល​នាង​បាន​ប្រកាស​ភ្ជាប់ពាក្យ​ជាមួយ​សហ​ស្ថាបនិក Reddit លោក Alexis Ohanian កាលពី​ចុងឆ្នាំ​២០១៦ ។ មុន​ពេល​ដែល​អ្នក​ទាំង​ពីរ បាន​សម្រេច​រៀប​ការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​២​ខែ​បន្ទាប់​ពី​ផ្តល់​កំណើត​កូនស្រី​៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ