ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​ឯករាជ្យ​ ​លោក​ត្រាំ ​បរិហារ​ក្រុម​​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ កក្កដា​នា​ឱកាសបុណ្យ​ឯករាជ្យ​ជាតិ​៤ កក្កដា បាន​ថ្លែង​សុន្ទរកថាមួយ​ពេល​អា​មេ​រិ​ក កំពុង​មានការ​បែកបាក់​គ្នាខណៈ​វីរុស COVID-19…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ កក្កដា​នា​ឱកាស
បុណ្យ​ឯករាជ្យ​ជាតិ​៤ កក្កដា បាន​ថ្លែង​សុន្ទរកថាមួយ​ពេល​អា​មេ​រិ​ក កំពុង​មានការ​បែកបាក់​គ្នា
ខណៈ​វីរុស COVID-19 កំពុង​កម្រើក​ឡើង​វិញខ្លាំងក្លា​និង​កំពុង​មាន​បាតុកម្ម​នានា​ប្រឆាំង​ការ
ប្រកាន់ពូជសាសន៍ ។

បុណ្យ​ឯករាជ្យ​៤​កក្កដា​ជា​ប្រពៃណី​កំណត់​ពី​ការ​ធ្វើ​ព្យុហៈយាត្រា​និង​ការ​បាញ់​កាំ​ជ្រូ​ច តែ​នា​ឆ្នាំ
នេះ​សកម្មភាព​ទាំងនោះ​ហាក់​កាត់​បន្ថយ​ក្នុង​ទូ​ទាំង​សហរដ្ឋអាមេរិក ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នា​ពិធី​មួយ​ក្នុង​សួនច្បារ​សេត​វិមាន លោក​ត្រាំ​ថ្លែង​ថា​យើង​កំពុង​យកឈ្នះ​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់ ពួក​ម៉ា​សី​ុ​ស្ត​និយម ពួក​អានា​ធិ​បតេ​យ្យ ពួក​អ្នក​ដើរ​ក្រឡុក​និង​ពួក​អ្នក​ដើរ​ប្លន់ ។

ខណៈ​សល់​ពេល​៤​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ​បន្ត​ថា ពេល​ណា
ពួក​អ្នក​កាន់តែ​កុហក​ខ្លាំង កាន់តែ​មួលបង្កាច់​ខ្លាំង នោះ​យើង​នឹង​ធ្វើការ​ដើម្បី​និយាយ​ពី​ការ​ពិត​ហើយ​យើង​នឹង​ឈ្នះ ។

ប្រមុខ​សេត​វិមាន​ក៏​វាយប្រហារ​ខ្លាំង​ៗ​ដែរ ប្រឆាំង​ចិន​ដោយ​អះអាង​ជា​ថ្មី​ថា ចិន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ឆ្លក​រាលដាល​នៃ​វីរុស​នោះ​ដែល​លេច​ដំបូង​ក្នុង​ប្រទេស​ខ្លួន ។ ជា​ថ្មី​ម្ដងទៀតដូច​​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ លោក​ត្រាំ​បាននិយាយ​សម្រាល​ពី​អ​ន្ថ​ន័យ​នៃ​ការ​កើន​ខ្ពស់ ចំនួន
អ្នក​ឆ្លង​វីរុស​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស ដែលអាជ្ញាធរ​សុខាភិបាល​បាន​ប្រកាស​អាសន្ន ។

លោកថា​យើង​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ដ៏​ច្រើន ។ យុទ្ធសាស្ត្រ​របស់​យើង​កំពុង​ដំណើរការ​ល្អ ។ លោក​សង្ឃឹមថា​ថ្នាំ​ព្យាបាល​មួយ​ឬ​វ៉ាក់សាំង​មួយ នឹង​ប្រហែលជា​រក​ឃើញ​មុន​ដំណាច់ឆ្នាំ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ