ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​មានការ​គាបសង្កត់ ​ចិន​នៅ​តែ​ពង្រឹង​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​ហុងកុង

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ បណ្ដា​សារព័ត៌មាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ កក្កដា​ថា ក៏​ទោះបី​មានការ​គាបសង្កត់​របស់​អន្តរជាតិ​កាន់តែ​ច្រើន តែ​ចិន​នា​ថ្ងៃ​ទី​៣ កក្កដា បាន​តែងតាំង​អ្នក​ទទួលខុសត្រូវ​ម្នាក់​ឲ្យ​ទទួល​​បន្ទុក​ខាង​សន្តិសុខ​ជាតិ​នៅ​ហុងកុង យោង​តាម​ច្បាប់​ថ្មី​មួយ ។…

ក្រុង​ហុងកុង ៖ បណ្ដា​សារព័ត៌មាន​រាយការណ៍​នា​ថ្ងៃ​ទី​៤ កក្កដា​ថា ក៏​ទោះបី​មានការ​គាបសង្កត់​របស់​អន្តរជាតិ​កាន់តែ​ច្រើន តែ​ចិន​នា​ថ្ងៃ​ទី​៣ កក្កដា បាន​តែងតាំង​អ្នក​ទទួលខុសត្រូវ​ម្នាក់​ឲ្យ​ទទួល​​បន្ទុក​ខាង​សន្តិសុខ​ជាតិ​នៅ​ហុងកុង យោង​តាម​ច្បាប់​ថ្មី​មួយ ។

ការិយាល័យ​សន្តិសុខ​ជាតិ ប្រចាំ​ហុងកុង​ដែល​ចំណុះ​ដោយ​ផ្ទាល់​រដ្ឋអំណាច​កណ្ដាល​មាន​ភារ​កិច្ច​ប្រមូល​បណ្ដា​ព័ត៌មាន​សើ​ុ​ប​ការណ៍ និង​តាមដាន​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ​នៅ​ហុង
កុង ។ នោះ​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច ដែល​គ្រោង​ដោយ​ច្បាប់​ដ៏​ចម្រូងចម្រាស់​ដែល​ក្រុង​ប៉េ​កាំ​ង បាន​ប្រកាស​ឲ្យ​ប្រើ​ចាប់ពី​ថ្ងៃ​ទី​៣០ មិថុនា មក ។

បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​៣ កក្កដា​ថា លោក ZHENG YANXIONG អាយុ​៥៦​ឆ្នាំ​ជា​ប្រមុខ​នៃ​ការិយាល័យ​នោះ ។ លោក​ជា​មនុស្ស​ប្រកាន់​ភាព​មឺ​ុ​ង​ម៉ាត់​មួយ​ជា​មនុស្ស​ប្រកាន់​ច្បាប់​និង​សណ្ដាប់ធ្នាប់ ។ លោក ជា​មនុស្ស​ដែល​ធ្វើការ​នៅ​ខេត្ត​ក្វា​ង​ទុង ជា​ខេត្ត​នៅ​ជាប់​នឹង​ក្រុង​ហុងកុង ។ លោក​ត្រូវ​បាន​គេ​ស្គាល់ ជា​ពិសេស​តាម​រយៈ​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​ក្រុង​វូ​ហាន​កាលពី​ឆ្នាំ​២០១១ ។

រដ្ឋាភិបាល​អភិរក្សនិយម​អង់គ្លេស​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​នឹង​ពង្រីក​សិទ្ធិ​ធ្វើ​អន្តោ​ប្រវេសន៍ សម្រាប់​ប្រជាជន​ហុងកុង​ក្រោយ​ការ​ចេញ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន ។ សរុប​ពលរដ្ឋ​ហុង​កុង​ជិត​២,៩​លាន​នាក់ ទាន់​ទិន​នឹង​សំណើ​នោះ ក្នុងចំណោម​ប្រជាជន​ហុងកុង​ទាំង​៧,៥​លាន​នាក់ ។

អង់គ្លេស​ថា​អាច​ផ្ដល់​សញ្ញា​តិ​អង់គ្លេស​ដល់​ពលរដ្ឋ​ហុងកុង​ណា​ដែល​ចង់​ចាកចេញ ។ នោះ​ជា​ជំហររបស់​រដ្ឋាភិបាល​អង់គ្លេស​ដែល​គាបសង្កត់​លើ​ក្រុង​ប៉េ​កាំ​ង តែ​ចិន​មាន​គំរាម​ចាត់​បណ្ដា​វិធានការ​សងសឹក​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ