ទេសចរចិននិងវិនិយោគិនចាប់ផ្តើមចូលទៅកាន់ខេត្តព្រះសីហនុបណ្តើរៗវិញហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យបណ្តាញផ្សព្វផ្សាយដឹងថា បច្ចុប្បន្នគិតមកត្រឹមដើមខែកក្កដា ឆ្នាំ២០២០ នេះ ខេត្តព្រះសីហនុចាប់ផ្តើមទទួលបានវត្តមានជនជាតិចិនទាំងភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ បានធ្វើដំណើរចូលមកកាន់ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះជាបណ្តើរៗមានចំនួនច្រើនវិញហើយ ជាមួយនឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ផ្នែកសុខភាពនិងការធ្វើចត្តាឡីសក័ តាមក្រសួងសុខាភិបាល។

មន្ត្រីសមត្ថកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុបានឱ្យដឹងដែរថា អ្នកទេសចរណ៍និងអ្នកវិនិយោគជនជាតិចិនទាំងនោះ ភាគច្រើនមកពីទីក្រុងគួនមិញ និងទីក្រុងក្វាងចូវជាដើម។
តាមប្រភពពីម្ចាស់អាជីវកម្មនិងក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនបានថ្លែងថា វត្តមានជនជាតិចិន ជាពិសេសក្រុមអ្នកវិនិយោគទុនចូលមកក្រុងព្រះសីហនុនាពេលនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនានាអោយមានសកម្មភាពឡើងវិញ ក្រោយការខកខានអស់មួយរយៈដោយសារផ្ទុះជំងឺកូវីដ១៩ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ