ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសប្រេស៊ីល បានកត់សម្គាល់រយៈពេល៥០ថ្ងៃ ដោយគ្មានរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្លូវការ នាពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសនេះ រាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ជាង ១.៥លានករណី។

តំណែងនេះ ត្រូវបានកាន់កាប់ជាបណ្តោះអាសន្នដោយនាយឧត្តមសេនីយ៍ Eduardo Pazuello ដែលមិនមានបទពិសោធណ៍ខាងវេជ្ជសាស្ត្រពីមុនមក ចាប់តាំងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុងក្រោយ គឺលោក Nelson Teich បានលាឈប់ពីតំណែងកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ។
លោក Teich ដែលបានចំណាយពេលមិនដល់មួយខែនៅក្នុងតំណែង បានបន្សល់ទុកនូវការរិះគន់ពីលោកប្រធានាធិបតី Jair Bolsonaro ថា លោកមានចិត្តមិនខ្លាំង ក្នុងការជម្រុញឱ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងតស៊ូមតិសម្រាប់ការប្រើប្រាស់ក្លូរ៉ូគីន។ ទោះយ៉ាងណាក្តី លោក Teich មិនបានផ្តល់ហេតុផលសម្រាប់ការលាលែងរបស់គាត់នោះទេ។

អ្នកកាន់តំណែងមុន លោក Teich គឺ លោក Luiz Henrique Mandetta ដែលបានប្រឆាំងនឹងវិធានការផ្នែកសង្គមការប្រើម៉ាស់ ហើយមិនដែលណែនាំឱ្យប្រើក្លូរ៉ូកូហ្សីន ត្រូវបានបណ្តេញចេញដោយលោក Bolsonaro ។
លោកប្រធានាធិបតី Bolsonaro ដែលតែងតែប្រឆាំងនឹងគោលការណ៍ណែនាំពីការរក្សាគម្លាតសង្គម ហើយបានចាត់ទុកថា វាជំងឺផ្តាសាយតិចតួច ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការកើនឡើងចំនួនអ្នកឆ្លងបែបនេះ។

ជាមួយនឹងករណីដែលត្រូវបានបញ្ជាក់ថា មានចំនួនជាង ១.៥លាននាក់ និងមានអ្នកបាត់បង់ជីវិតយ៉ាងតិច ៦៣,១៧៤នាក់ ហើយប្រទេសប្រេស៊ីលមានករណីឆ្លង និងករណីបាត់បង់ជីវិតច្រើនបំផុតលំដាប់ទី២ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ