រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី (Malaysian Airlines) បានសម្រេចលុបជើង យន្តហោះពាណិជ្ជកម្ម ពិសេសដែលគ្រោងនឹងហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដែលនេះបណ្តាលឲ្យមានការជាប់គាំងនិស្សិតខ្មែរ និងពលករមួយចំនួនដែលគ្រោងវិលមកកម្ពុជា ។

ស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានជូនដំណឹងនៅថ្ងៃទី ០៤ ខែមិថុនានេះថា បងប្អូនប្រជាពលរដ្ឋ ពលករ -ពលការិនី សិស្ស និស្សិត កម្ពុជា ជ្រាបថា ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី (Malaysian Airlines) បានសម្រេចលុបជើងងយន្តហោះពាណិជ្ជកម្ម ពិសេសដែលគ្រោងនឹងហោះទៅកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុនៃការលុបចោលជើងហោះហើរនេះ ដោយ សារ មានការលុបចោលជើងហោះហើរតភ្ជាប់ពីទីក្រុង គែរ (Cairo) ប្រទេស អេហ្ស៊ីប របស់ ក្រុមហ៊ុន MedicMesir ដែល ជាអ្នកចាត់ចែង រៀបចំជើងយន្តហោះពិសេស (Charter Flight) ដឹកនិស្សិតកម្ពុជា ចំនួន ៤៤ នាក់ មកកាន់ទីក្រុង គូឡាឡាំពួ រួចតភ្ជាប់ជាមួយជើងយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីកាន់រាជធានីភ្នំពេញ។
ស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា «ការលុបចោលជើងយន្តហោះតភ្ជាប់ពីទីក្រុងគែរ មកទីក្រុង គូឡាឡាំពួរ នេះ បានធ្វើឱ្យក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី មិនមានអ្នកដំណើរគ្រប់គ្រាន់ សម្រាប់ ការហោះហើរ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះ ទៅ កាន់ រាជធានី ភ្នំពេញ តាមការគ្រោងទុក» ។
ភ្នាក់ងារក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី នឹងទាក់ទងផ្ទាល់ទៅអ្នកដំណើរទាំងអស់ដែលបានទិញសំបុត្ររួចហើយសំរាប់ជើងយន្តហោះ គូឡាឡាំពួ -ភ្នំពេញ ដែលបានលុបចោលនេះ ៕
ចែករំលែកព័តមាននេះ