ខេត្តសៀមរាប ៖ រថយន្តសាំយ៉ុងបើកលឿនទៅបុកអ្នករុញរទេះលក់ទាខ្វៃបណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអណោចអធ័ម ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០០ និង១០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារពួកចន្លោះគីឡូម៉ែត្រ លេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦ ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មានរថយន្តម៉ាក ssangyong ពណ៌លឿង ស្លាកលេខភ្នំពេញ 2AB – 2248 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមានទិសដៅពីលិចទៅកើតបានបុកមនុស្សរុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូងឈ្មោះ ស៊ឹម សុធា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ចំណែករថយន្តខាងលើ ខូចខាតស្រាល និងរទេះរុញលក់ទាខ្វៃ១នោះបានខូចធ្ងន់ ។ លោកបញ្ជាក់ថា មូលហេតុរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ។ លោកបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿង និងសហការការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យអន្តរាគមន៍តាម និងឃាត់បានរថយន្តក្នុងក្រុងសៀមរាប អ្នកបើកបរគេចខ្លួន និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកពួក ។

បច្ចុប្បន្នសាក សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ