លួចគោ៣ក្បាលដឹកចេញមិនស្គាល់ភូមិសាស្ត្រវង្វេងផ្លូវជាប់ជុងសមត្ថកិច្ច
- កំពត
ខេត្តកំពត ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីចោរលួចគោ៣ក្បាល នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់…
ខេត្តកំពត ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីចោរលួចគោ៣ក្បាល នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់…
ខេត្តកំពត ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីចោរលួចគោ៣ក្បាល នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ។
ម្ចាស់គោឈ្មោះ ឡោត សៅលឿត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិល្អាង ឃុំល្អាង។ ក្រោយពីចោរលួចគោបាត់ ម្ចាស់បានតាមរករហូតដល់ម៉ោង១រសៀល ថ្ងៃទី៤ ខែកក្កដា ទើបទទួលព័ត៌មានថា មានគោ៣ក្បាលត្រូវគេចងលាក់ទុកនៅក្បែរព្រៃ ស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត គឺឃ្លាតពីកន្លែងបាត់ ប្រហែល១០គីឡូម៉ែត្រ ។
តាមរយៈព័ត៌នេះ សមត្ថកិច្ចពួនស្ទាក់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុង ជាពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជននេះសារភាពថា ពិតជាបានលួចទ្រព្យសម្បត្តិអ្នកដទៃ (លួចគោ) នៅភូមិល្អាង ឃុំល្អាង កាលពីយប់ថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ ពិតមែន ។ បន្ទាប់មកគោ៣ក្បាល ត្រូវសមត្ថកិច្ចដកហូតប្រគល់ជូនម្ចាស់គោវិញ ។
ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ