ថៃប្រគល់អតីតភរិយាឧកញ៉ាខូវ ផល្លាបុត្រ មកកម្ពុជា
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាពឲ្យដឹងនៅថ្ងៃទី ២៥ ធ្នូ ថា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាពឲ្យដឹងនៅថ្ងៃទី ២៥ ធ្នូ ថា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាពឲ្យដឹងនៅថ្ងៃទី ២៥ ធ្នូ ថា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ទៅលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃរួចហើយ ឲ្យត្រៀមកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីទៅទទួលយកអ្នកស្រី ឡាយ ហួង ដែលប៉ូលិសអាំងទរ័ប៉ូលថៃ ចាប់ខ្លួនតាមអំណាចសាលដីការបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីរូបនោះបន្តថា ក្រោយពីមានបទបញ្ជារពីអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានជូនដំណឹងទៅលោកឧត្តមសេនីយ៍ឯក អុិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យចាត់តាំង កម្លាំងដើម្បីត្រៀមទៅទទួលយកជនត្រូវចោទអ្នកស្រី ឡាយ ហួង នៅព្រំដែនថៃ ។
សមាសភាពដឹកនាំកម្លាំងទៅទទួលយកជនដែលត្រូវចោទនោះ មានលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណះ អនុប្រធាននាយកដ្ឋានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ប៉ុន្តែពិធីប្រគល់ នឹងទទួលជនត្រូវចោទពីសំណាក់អាជ្ញាធរនៃប្រទេសទាំងពីរនៅមិនទាន់បានកំណត់ថា នឹងត្រូវធ្វើឡើងនៅច្រកព្រំដែនមួយណានោះទេ គ្រាន់តែព័ត៌មានថា លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណះ ចង់ទាក់ទងទៅប៉ូលិសអាំងទរ័ប៉ូលប្រទេសថៃ នាំចេញតាមច្រកចាំយាមខេត្តកោះកុងវិញ ព្រោះច្រកទ្វារនោះមានភាពស្ងប់ស្ងាត់ ល្អ ។ តែបើភាគីថៃមិនព្រមអាចនឹងនាំចេញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យក៏បាន ។
ទាក់ទិននឹងការចាប់ខ្លួនអ្នកស្រី ឡាយ ហួង កោះសន្តិភាពបានចេញផ្សាយលេខម្សិលមិញតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថាជាកាចាប់ខ្លួនតាមដីការបស់តុលាការកំពូលពាក់ព័ន្ធក្នុងរឿងតែមួយ ជាមួយអ្នកស្រីសេង ចិន្តា ភរិយាលោកឧកញ៉ា ខូវ ជីលី ពីបទប៉ុនប៉ងឃាតកម្មលើភរិយា និងកូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលពេលនេះអ្នកស្រី សេង ចិន្តា ត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់ផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ រួមជាមួយគូកន៣នាក់ទៀត ។
ដោយសាររឿងនេះដើមបណ្តឹងគឺលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កោះសន្តិភាពបានទូរស័ព្ទទាក់ទងទៅលោកទេសរដ្ឋមន្ត្រីផ្ទាល់ ដើម្បីចង់បានអង្គហេតុពិតប្រាកដសំណុំរឿងបណ្តឹងនោះ ។ លោកបានស្វាគមន៍ដោយមិនរើសអើងទេ ។ តាមប្រសាសន៍លោកទេសរដ្ឋមន្ត្រី ពេលនេះអ្នកស្រី ឡាយ ហួង ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ហើយអ្នកស្រី ឡាយ ហួង សមត្ថកិច្ចភាគីប្រទេសទាំង២កំពុងទាក់ទងគ្នាដើម្បីនាំខ្លួនមកប្រគល់ជូនតុលាការកម្ពុជាហើយ ។ មេធាវីការពារក្តីឲ្យអ្នកស្រី ឡាយ ហួង ដែលពីដំបូងឡើយលោកស្រី ទី គឹមស្រា៊ន ការពារក្តីនោះ តែពេលនេះលោកស្រីបានប្រាប់ឲ្យដឹងថា លោកស្រីឈប់ការពារហើយ ពោលគឺអ្នកស្រី ឡាយ ហួង បានមេធាវីក្មេងៗ២នាក់ថ្មីទៀត ដូច្នោះលោកស្រីមិនបានដឹងទេ ។ មេធាវីដែលថា ជាអ្នកបន្តការពារក្តីឲ្យអ្នកស្រីឡាយ ហួង កោះសន្តិភាពទាក់ទងមិនបាន ។
ទោះជាយ៉ាងណា ការចាប់ខ្លួនអ្នកស្រី ឡាយ ហួង ត្រូវបានប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា កាលពីឆ្នាំ២០១០កន្លងទៅ ភរិយាលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្តឹងលើឈ្មោះអ្នកស្រី សេង ចិន្តា ភរិយាលោកឧកញ៉ា ខូវ ជីលី និងគូកន៣,៤នាក់ថា បានរៀបគម្រោងប៉ុនប៉ងធ្វើមនុស្សឃាតលើលោកស្រីនិងកូន ។ សំណុំរឿងនោះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់ផ្តន្ទាទោសអ្នកស្រី សេង ចិន្តា ដាក់ពន្ធនាគារ២០ឆ្នាំ ដែលពេលនោះអ្នកស្រី ឡាយ ហួង ជាកូនប្រសារលោកឧកញ៉ា ខូវ ជីលី ព្រមទាំងជាភរិយាលោកឧកញ៉ា ខូវ ផល្លាបុត្រ បាននឹងប្រឹងប្រែងជួយតតាំងក្តីរហូតដល់ទីបញ្ចប់ នៅតុលាការកំពូល ។
ក្រោយពីចប់សំណុំរឿងអ្នកស្រី សេង ចិន្តា ដែលអាចនិយាយបានថា ជាម្តាយចុងអ្នកស្រីឡាយ ហួង ស្រាប់តែមានបណ្តឹងថ្មីមួយទៀតពី លោក ស៊ុន ចាន់ថុល ប្តឹងមនុស្ស៤នាក់ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតភរិយា និងកូនលោក។ មនុស្ស៤នាក់នោះមាន ១-លោកឧកញ៉ា ខូវ ជីលី ត្រូវជាឪពុកក្មេក ២-លោកឧកញ៉ា ខូវ ផល្លាបុត្រ ៣-អ្នកស្រី ឡាយ ហួង និង៤-ឈ្មោះហ៊ុយ សុខលាភ ហៅស្រីស កូនបង្កើតអ្នកស្រីសេង ចិន្តា នឹងត្រូវជាកូនចុងលោកឧកញ៉ា ខូវ ជីលី ។ ប្រភពព័ត៌មានបន្តថា ពាក្យបណ្តឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ចូលសាលាដំបូងរាជធានីភ្នំពេញក្នុងអំឡុងឆ្នាំ២០១៣ ដែលសំណុំរឿងនោះបានស្ថិតនៅដៃលោក ឯក ឆេងហួត ព្រះរាជអាជ្ញារងកាលនៅរាជធានីភ្នំពេញ បច្ចុប្បន្នលោកបានទៅកាន់ជាព្រះរាជអាជ្ញាខេត្តកំពត ។ លោក ឯក ឆេងហួត បានចោទប្រកាន់មនុស្សទាំង៤នាក់ ក្នុងនោះមានផ្តើមគំនិត២នាក់ និងសមគំនិត២នាក់ក្នុងករណីតែមួយប៉ុនប៉ងឃាតកម្ម និងរំលោភ បានចាត់បញ្ជួនទៅចៅក្រមស៊ើបសួរគឺលោក កែវ មុនី ដើម្បីរកដំណោះស្រាយ ។
បន្ទាប់មក ចៅក្រមបានលើកលែងការចោទប្រកាន់មនុស្ស២នាក់វិញ គឺលោកឧកញ៉ាខូវ ជីលី និងឈ្មោះ ហ៊ុយ សុខលាភ ហៅស្រីស ហើយបានរក្សាការចោទប្រកាន់មនុស្ស២នាក់គឺលោកឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង ទើបមានដីកាចេញឲ្យចាប់ខ្លួនទាំង២នាក់ដែលជាអតីតប្តីប្រពន្ធផងដែរនោះ ។ ក្រោយពីចាប់ខ្លួនមិនទាន់បាន សំណុំរឿងបានធ្លាក់ដល់ចៅក្រមជំនុំជម្រះ គឺលោក ជា សុខហៀង បានដាក់ជម្រះម្តង តែត្រូវបានលើកពេលទៅវិញ ។
ដូច្នោះហើយបានជាអ្នកស្រី ឡាយ ហួង និងលោកឧញ៉ា ខូវ ផល្លាបុត្រ ត្រូវមានដីកាឲ្យស្វែងរកចាប់ខ្លួន តែពេលនេះសមត្ថកិច្ចចាប់បានអ្នកស្រី ឡាយ ហួង នៅប្រទេសថៃ ។ ចំណែកឧកញ៉ា ខូវ ផល្លាបុត្រ មិនដឹងគេចខ្លួនដល់ទីណានោះទេ ឬត្រូវរួចខ្លួនក៏មិនដឹង ព្រោះកន្លងមកឧកញា៉ ខូវ ផល្លាបុត្រ ហាក់ដូចមានការទំនាក់ទំនងល្អទោរទន់ទៅរកលោកទេសរដ្ឋមន្ត្រីជាបងថ្លៃ ដូចជាមានពាក្យសុំអភ័យទោសទៀតផង ដែលបានចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកកន្លងមក ៕
ចែករំលែកព័តមាននេះ