ផ្អើលទាំងថ្ងៃ ! ប្រទះឃើញបុរសម្នាក់បាត់បង់ជីវិតក្នុងព្រៃគុម្ពត្រែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាវេលាម៉ោង១ ជាង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះបានប្រទះឃើញសព្វបុរសម្នាក់ដេកស្លាប់នៅក្នុងព្រៃគុម្ពត្រែង ភូមិចំរើនផលទី៥ សង្កាត់បឹងទំពនទី១ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

សេចក្តីរាយការណ៍បានបន្តថា បុរសដែលស្លាប់ខាងលើអត់មានស្លៀកខោអាវទេ មានតែស្លៀកលីអូ គឺមានមាឌធំ ។

នៅជុំវិញករណីនេះ មិនទាន់បញ្ជាក់ថា ជាករណីឃាតកម្ម ឬជាករណីដេកស្លាប់ដោយខ្លួនឯងនោះទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព៕




ចែករំលែកព័តមាននេះ