ខេត្តព្រះសីហនុ ៖ ជាការកត់សម្គាល់អំពីសកម្មភាពរបស់សមត្តកិច្ចនគរបាលខេត្តមួយនៅមាត់សមុទ្រ បន្ត នឹងចាប់ផ្តើមបោសសម្អាតរាល់បទល្មើសដែលបានកើតឡើងនិងទប់ស្កាត់មិនឲ្យកើតមាន ចាប់ពីដើមខែ១ ក្នុងឆមាសទី២ ឆ្នាំ២០២០ នៅក្រុង-ខេត្តមាត់សមុទ្រ ជាតំបន់ទេសចរណ៍នោះ ។

ជាក់ស្តែង ដោយបានការយកចិត្តទុកដាក់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដែលមានជំនាញព្រហ្មទណ្ឌច្បាស់លាស់ ករណីទី១-នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនជាតិចិន) នៅចំណុចផ្លូវមហោស្រព ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បានមួយករណី រួមទាំងដកហូតម៉ូតូម៉ាកស្កុបពី១គ្រង ជាមធ្យោបាយជិះធ្វើសកម្មភាព ។

ករណីទី២-កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្ក្រាបករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅចំណុចក្រុម៧ ភូមិ១ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់។
ជនសង្ស័យ១-ឈ្មោះ ខាន់ នៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅ សង្កាត់៤។ ២-ឈ្មោះ ភា ភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ កម្មករសំណង់ មានទីលំនៅ សង្កាត់១ ។ ៣-ករណី រុីម ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅ សង្កាត់១ ក្រុងខេត្តព្រះសីហនុ និង៤-ឈ្មោះ ផា នេញអាយុ១៥ឆ្នាំ មានទីលំនៅ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ ។ វត្ថុតាងដែលត្រូវដកមានដកហូតវត្ថុតាងរួមមាន ៖
.ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ ១០៩កញ្ចប់តូច សរុប១២៣កញ្ចប់ទូរស័ព្ទ ៤ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន២ សំភារះប្រើប្រាស់មួយចំនួន ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ