ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​សូរ្យ​! កូន​ក​ម្លោះ​ស្លា.ប់​ដោយសារ​កូ​វី​ដ​១៩ ខណៈ​ភ្ញៀវ ១០០​នាក់​ឆ្លង​មេរោគ

3 ឆ្នាំ មុន

កូន​ក​ម្លោះ​អាយុ ៣០​ឆ្នាំ បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ខណៈ ដែល​ភ្ញៀវ​ចំនួន​១០០​នាក់ ដែល​ចូលរួម​មង្គលការ​នោះ​បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ ។ ហេតុការណ៍​ដ៏​គួរ​អោយ​តក់ស្លុត​នេះ កើត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា…

កូន​ក​ម្លោះ​អាយុ ៣០​ឆ្នាំ បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ខណៈ ដែល​ភ្ញៀវ​ចំនួន​១០០​នាក់ ដែល​ចូលរួម​មង្គលការ​នោះ​បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ ។

ហេតុការណ៍​ដ៏​គួរ​អោយ​តក់ស្លុត​នេះ កើត​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​រង​ការ​វាយប្រហារ​ខ្លាំង ដោយសារ​កូ​វី​ដ​១៩ ។

បុរស​នោះ​បាន​ស្លាប់​ពីរ​ថ្ងៃក្រោយ​ពី​មង្គលការ​របស់​គាត់ ។ សាច់ញាតិ​បាន​ប្រាប់​សារព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា កូន​ក​ម្លោះ​បាន​មាន​រោគ​សញ្ញា​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ បន្ទាប់​ពី​ធ្វើ​ដំណើរ ទៅ​ភូមិ​របស់​គាត់​នៅ​ទីក្រុង​ប៉ា​លី​កាញ ។

ទោះ​យ៉ាងណា​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទូច​សុំ​ឱ្យ​រៀបចំ​ពិធី​មង្គលការ​នេះ ដោយសារ​តែ​« ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​» ដែល​នឹង កើតឡើង​ប្រ​សិន បើ​មង្គលការ​នេះ​ត្រូវ​បាន​លុប​ចោល ។

CBS News បាន​រាយការណ៍​ថា មនុស្ស​ប្រហែល ៣៥០ នាក់​បាន ចូលរួម​ក្នុង​ពិធី​មង្គលការ​ដែល ៧​ដង​ច្រើន​ជាង​ចំនួន​កំណត់​នៃ​ចំនួន​មនុស្ស ៥០ នាក់ ដែល​បាន​អនុញ្ញាត​ដោយ​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឥណ្ឌា ។

ប្រហែល​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​មង្គលការ​នោះ​មនុស្ស​ជិត ៣០០ នាក់​ត្រូវ​បាន​គេ​ធ្វើតេស្ត​នៅ​តំបន់​នោះ ដែល​ក្នុង​នោះ​ប្រហែលជា ១០០ នាក់​ត្រូវ​បាន​គេ​អះអាង​ថា មាន​កូ​វី​ដ​១៩ ។ ករណី​ភាគច្រើន​ជា​ភ្ញៀវ និង​ក្រុម​គ្រួសារ​។

កូន​ក្រុ​មុំ​មិន​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩​នៅឡើយ​ទេ ។ ចាប់តាំងពី​ពេល​នោះ មក​ភូមិ​នេះ​ត្រូវ​បាន​បិទ ដើម្បី​កុំអោយ​មានការ​ឆ្លង​មេរោគ​ដល់​កន្លែង​ផ្សេង ។ អាជ្ញាធរ​ត្រូវ​បាន​គេ​ដឹង​ត្រឹមតែ​បន្ទាប់​ពី​ភ្ញៀវ​ម្នាក់​បាន​រាយការណ៍​ពី​ពិធី​មង្គលការ ។

មន្ត្រី​ទីក្រុង Chiranjeev Pandey បាន​និយាយ​ថា​« អាទិភាព​ដំបូង​របស់​យើង​ឥឡូវនេះ គឺ​ដើម្បី​ការពារ​ការ​ឆ្លង និង​បំបែក​ខ្សែ​សង្វា​ក់​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ