ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ជនខិលខូច​ណា​​ឃុបឃិត​គ្នា​យក​ដី​រដ្ឋ និង​ដី​ពលរដ្ឋ គឺ​ត្រូវ​ផ្តន្ទាទោស និង​ដកតំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង រដ្ឋបាល​ខេត្តបាត់ដំបង ត្រូវ​ដកហូត​ត្រឡប់​មក​វិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន រំលោភ​យក​ដោយ ខុសច្បាប់ និង​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋបាល​ខេត្តបាត់ដំបង​គ្រប់គ្រង និង​រក្សា​ទុក​សម្រាប់​ធ្វើ ប្រទាន​កម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​។

អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវធ្វើ​ការងារ​នេះ​បន្ត​ទៅ​ទៀត ។ ដំណាក់កាល​នេះ ជា​ពេល​ដែល​ត្រូវ​ធ្វើការ​វះកាត់​រាល់​ជន ខិលខូច​ទាំងឡាយ​ណា​ដែល​ឃុបឃិត​គ្នា​យក​ដី​រដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ​ហើយ ប្រើ​កលល្បិច​ផ្សេង​ៗ គឺ​ត្រូវ​ផ្តន្ទាទោស ហើយនឹង​ឈាន​ដល់​ការ​ដកហូត​មុខ​តំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង ។ ចំពោះ​បណ្ណ កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​ចេញពី​អំពើ​ទុច្ចរិត គឺ​ត្រូវធ្វើ​មោឃភាព​ចោល ។

បញ្ជាក់ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​រំលឹក​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ជា​ពិសេស​មន្ត្រី​នៅ​តាម​ភូមិ និង​ឃុំ​-​សង្កាត់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ៕