រាជធានីភ្នំពេញ ៖ អ្នកជំនាញម្នាក់បានលើកឡើងថា នៅពេលមនុស្សម្នាក់មានភាពជឿជាក់លើខ្លួនឯងហើយ តែងតែហ៊ានសុបិន ដើម្បីសម្រេចបាននូវបំណងប្រាថ្នា ។ មនុស្សគ្រប់រូបតែងតែដឹងថា ភាពជឿជាក់លើខ្លួនឯង គឺសំខាន់ណាស់ តើហេតុអ្វីមនុស្សភាគច្រើន មិនជឿជាក់លើខ្លួនឯង ។
ស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ លោកគ្រូ ឃីម សុខ ថ្មីៗនេះបានឱ្យដឹងថា «តើអ្នកដឹងទេថា ការដែលមានភាពជឿជាក់លើខ្លួនឯង អាចធ្វើឱ្យយើងមានការងារធ្វើ ។ ភាពជឿជាក់លើខ្លួនឯងអាចជួយឱ្យយើង ទៅរកស៊ីចំណេញប្រាក់បានទាំងកិត្តិយសមានកេរ្តិ៍ឈ្មោះល្អ និងមានអតិជន គាំទ្រច្រើនទាំងនេះ គឺកើតចេញពីភាពជឿជាក់លើខ្លួនឯង ។
មនុស្សយើងនៅពេលមានភាពជឿជាក់ លើខ្លួនឯង យើងរស់នៅក៏ស្រួលដែល» ។ ទៅជួបអ្នកធំក៏ស្រួល ទៅជួបអ្នកមានក៏ស្រួលទៅជួបអ្នកមានចំណេះដឹងក៏ស្រួល យើងធ្វើដំណើរទៅណាមកណាក៏ស្រួល ហើយហេតុអ្វីក៏ស្រួល ក៏ព្រោះថា យើងមានភាពជឿជាក់លើខ្លួនឯង ។
ដូចនេះ លោកបានលើកយកសារៈសខាន់ខ្លះៗ នៅពេលយើងមានភាពជឿជាក់ហើយ ជាពិសេសប្អូនៗ នៅពេលទៅសំភាសន៍ការងារ ។ មនុស្សច្រើនណាស់ចង់បានការងារធ្វើ ប៉ុន្តែធ្លាក់ពេលដែលទៅសំភាសន៍ ខ្វះភាពជឿជាក់លើខ្លួនឯង ។
លោកគ្រូ ឃីម សុខ បានបន្តថា «ពេលគេសួរ យើងភ័យស្តាប់សំនួរអត់បាន ហើយគេសួរស្តាប់សំនួរលឺហើយ តែមិនចេះឆ្លើយខ្វះសមត្ថភាព»។ លោកគ្រូបានបកស្រាយថា ហេតុអ្វីបានជាយើងមិនមានភាពជឿជាក់នោះគឺទី ១ ដោយសារមនុស្សនោះ មិនចេះ ឬខ្វះចំនេះដឹង ហើយខ្វះសមត្ថភាព ដូចនេះមនុស្សនេះ គឺខ្វះភាពជឿជាក់លើខ្លួនឯងហើយ ។ ឧទារហណ៍ថា យើងទៅធ្វើការយកប្រាក់ខែ ហើយយើងគិតថា ចង់បានតែ ៥០០ ដុល្លារអាមេរិកទេ ក្នុងមួយខែ ប៉ុន្តែគេហ៊ានឱ្យយើងដល់ទៅ ១០០០ ដុល្លារអាមេរិក ក្នុងមួយខែ ដោយឱ្យយើងធ្វើការដែលគេបានដាក់ឱ្យធ្វើ ដើម្បីបានលិទ្ធិផលមកដូរយកប្រាក់ ១០០០ ដុល្លារអាមេរិកនឹង ។
នៅពេលដែលយើង មិនដឹងថា ធ្វើរបៀបមិច យើងអត់មានជំនាញច្បាស់លាស់ក្នុងការអនុវត្តន៍ តួនាទីរបស់យើង ហើយយើងខ្វះសមត្ថភាព បទពិសោធន៍ យើងអាចដឹងខ្លះ ប៉ុន្តែមិនមានភាពប៉ិនប្រសប់ ដូចពាក្យខ្មែរមួយ គេតែងតែនិយាយថា អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។ ក្នុងន័យនេះ មានន័យថា បើយើងពូកែខាងអ្វី យើងត្រូវទៅរៀនពីអ្នកពូកែខាងនឹង ពីព្រោះគេអាចមើលឃើញ និងកែកំហុសរបស់យើងបាន។
លោកគ្រូ បន្តថា «ឧទារហណ៍ថា យើងពូកែខាងគូប្លង់ ពេលខ្លះគេគ្រាន់តែ ត្រេៗឬគូសវាស ឱ្យយើងតែបន្តិច យើងដឹងថាចេញទៅផ្លូវណា។ ពោលគឺ បើយើងចង់ជោគជ័យ ចង់មានភាពជឿជាក់លើខ្លួនឯង យើងត្រូវទៅរៀន ពីអ្នកជោគជ័យ និងអ្នកដែលមានភាពលើខ្លួនឯង ព្រោះគេមានរឿងនិទានប្រាប់យើង»។ លោកគ្រូ បានបន្តថា អ្វីដែលយើងមិនដឹង អ្វីដែលយើងគិតថាមិនអាច តែមិនមែនមានន័យថា អ្នកដដៃមិនអាចធ្វើបានដូចយើងទេ។ ដូចនេះកុំយកស្តង់ដារបស់យើងទៅវាស់អ្នកដទៃ កុំយកស្តង់ដារបស់យើងទៅបំបាក់ទឹកចិត្តអ្នកដទៃ។
លោកគ្រូ បានបន្ថែម «ពោលឱ្យខ្លី កុំយកភាពល្ងង់ខ្លៅរបស់យើង ទៅវិនិឆ័យសក្តានុពលរបស់អ្នកដទៃ វាជាភាពគ្រោះថ្នាក់បំផុត»។ លោកគ្រូ បញ្ជាក់ថា ដូចនេះមនុស្សដែលខ្វះភាពជឿជាក់លើខ្លួនឯងហើយ បើទោះបីជាជុំវិញខ្លួន ហ៊ុព័ទ្ធដោយឱកាសល្អៗ យ៉ាងណាក៏ដោយ ក៏បុគ្គលនឹង មិនអាចទៅចាប់យកឱកាសនឹង មកចំរាញ់ជាលិទ្ធិផលបានដែរ៕
ចែករំលែកព័តមាននេះ