មហាសេដ្ឋីវិស័យបច្ចេកវិទ្យាប្រចាំ Sillicon Valley ជៀសមិនផុតពីការប្រកួតប្រជែង និងខ្វែងគំនិតគ្នាទៅវិញទៅមកទេក្នុងនាមជាអ្នកឈានមុខក្នុងវិស័យដូចគ្នា ។ ក្នុងករណីខ្លះ ការប្រកួតប្រជែងភាពលក្ខណៈជាមិត្តភាព ខណៈដែលករណីខ្លះទៀតឈានចូលទៅជាជម្លោះមើលមុខគ្នាមិនចំរហូតដល់សព្វថ្ងៃ ។ខាងក្រោមនេះ គឺជាការប្រកួតប្រជែងរវាងមហាសេដ្ឋីធំៗក្នុងវិស័យបច្ចេកវិទ្យា ៖
១. លោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) និងលោក ចាក ដរស៊ី (Jack Dorsey)
លោកនាយកប្រតិបត្តិ ដរស៊ី របស់ Twitter និងលោក ហ្សាក់កាបឺក ប្រចាំ Facebook មិនដែលបង្ហាញថាអ្នកទាំងពីរជាមិត្តនឹងគ្នាឡើយ ប៉ុន្តែការប្រកួតប្រជែងរវាងអ្នកទាំងពីរបានកើនឡើងយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំមកនេះ ។
បន្ទាប់ពី Facebook ទទួលរងការរិះគន់ទាន់ទិននឹងការមិនពិនិត្យការផ្សាយពាណិជ្ជកម្មនយោបាយឲ្យបានច្បាស់លាស់មក លោកដរស៊ីបានប្រកាសថា Twitter នឹងផ្អាកការផ្សាយពាណិជ្ជកម្មដែលទាក់ទិននឹងនយោបាយទាំងស្រុង ។ លើសពីនេះទៅទៀត លោកបានប្រាប់ថាសម្តីការពារចេញពីលោកហ្សាក់កាបឺកមានចំណុចខ្វះខាតជាច្រើន ខណៈដែលលោកហ្សាក់កាបឺកធ្លាប់បានរិះគន់ Twitter ថាពួកគេមិនអាចធ្វើបានល្អដូច Facebookទេ ។
២. លោក ឡារី អេលីសាន់ (Larry Ellison) និងលោក ប៊ីល ហ្គេតស៍ (Bill Gates)
បច្ចុប្បន្ននេះអ្នកទាំងពីរប្រៀបដូចជាបានផ្សារទំនាក់ទំនងនឹងគ្នាវិញហើយ ប៉ុន្តែពួកគេជាសត្រូវកាលពីចុងទសវត្សឆ្នាំ ៩០ និងដើមឆ្នាំ ២០០០ ។ អតីតនាយកគ្រប់គ្រងម្នាក់របស់ Microsoft ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Vanity Fair ថា លោក អេលីសាន់ ដូចជាវក់វីនឹងការយកឈ្នះលោក ហ្គេតស៍ ។
ទំនាក់ទំនងនេះកើតចេញមកពីភាពជិតស្និទ្ធិរវាងលោក អេលីសាន់ និងលោក ស្ទីវ ចបស៍ (Steve Jobs) របស់ Apple ដែលជាដៃគូប្រកួតប្រជែងរបស់លោក ហ្គេតស៍ ដែរ ។
៣. លោក ស្ទីវ ចបស៍ និងលោក ម៉ៃខល ដេល (Michael Dell)
កាលពីឆ្នាំ ១៩៩៧ លោក ដេល ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell ត្រូវបានសួរពីគំនិតរបស់លោកលើ Apple ហើយពេលនោះលោកបានឆ្លើយតបថា «ខ្ញុំនឹងបិទវាចោល និងយកលុយឲ្យទៅម្ចាស់ភាគហ៊ុនវិញ» ។
ពាក្យពេចន៍នេះបានធ្វើឲ្យលោក ចបស៍ ខឹងយ៉ាងខ្លាំង និងបានឆ្លើយតបមកវិញថា «ពិភពលោកមិនត្រូវការ Dell ឬ HP មួយទៀតទេ ។ ពិភពលោកមិនត្រូវការក្រុមហ៊ុនផលិតកុំព្យូទ័រសាមញ្ញ ពណ៌ស និងគួរឲ្យធុញមួយទៀតទេ» ៕
ចែករំលែកព័តមាននេះ