ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ Sané ប្រាប់​មូលហេតុ​ដែល​សម្រេច​ជ្រើស​យក Bayern Munich

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Leroy Sané បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ជាមួយ​ក្លិប​ថ្មី FC Bayern Munich បន្ទាប់​ពី​បំពេញ​ចប់​សព្វគ្រប់​លើ​ដំណើរការ​ផ្ទេរ​ពី​ក្លិប…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Leroy Sané បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ជាមួយ​ក្លិប​ថ្មី FC Bayern Munich បន្ទាប់​ពី​បំពេញ​ចប់​សព្វគ្រប់​លើ​ដំណើរការ​ផ្ទេរ​ពី​ក្លិប Manchester City ដើម្បី​មក​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Bundesliga ២៩​សម័យកាល​។

តាម​របាយការណ៍​ពី theguardian បានឱ្យ​ដឹង​ថា Leroy Sané បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល ៥​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី ហើយ Bayern Munich ត្រូវ​បង់ប្រាក់​ចំនួន ៤៥​លាន​អឺ​រ៉ូ និង​បន្ថែមចំនួន ១៥​លាន​អឺ​រ៉ូ​ទៀត​នៅ​ពេល​ក្រោយ​ឱ្យទៅ​កាន់​ក្លិប Manchester City ក្នុង​ការ​នាំ​យក​ខ្សែបម្រើ​ប្រយុទ្ធ​អា​ល្លឺ​ម៉​ង់​រូប​នេះ មក​កាន់​ទឹកដី Allianz Arena ។

Sané បាន​ថ្លែងប្រាប់​គេហទំព័រ​ផ្លូវកា​របស់ Bayern Munich ពី​ការ​សម្រេចចិត្ត​មក​កាន់​ទី​នេះ​ថា​«​កិច្ច​ពិភាក្សា​ដែល​យើង​មាន​តាំងពី​ដំបូង​គឺ​ដំណើរការ​ល្អ​ណាស់ លើ​ផែនការ​ទាំងមូល​ដែល​ពួក​គេ​បាន​ស្នើ​ឱ្យ​ខ្ញុំ​ចុះហត្ថលេខា​។ Bayern ជា​ក្លិប​ដ៏​ធំ​មួយ​លើ​ពិភពលោក ហើយ​ពួក​គេ​មាន​គោលដៅ​យ៉ាង​ធំធេង ដែល​សាក​សម​នឹង​អ្វី​ដែល​ខ្ញុំ​ចង់បាន​។ ហើយ​នេះ​ជា​មូលហេតុ និង​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ខ្ញុំ​»​។

ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៤​ឆ្នាំ​ដដែល​បាន​បន្ថែម​ថា «​គោលដៅ​សម្រាប់​ខ្ញុំ​គឺ​ឈ្នះ​ពានរង្វាន់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ Champions League គឺ​ស្ថិត​នៅ​ចំណុចកំពូល​។ ខ្ញុំ​មិន​ទាន់​បាន​ឈ្នះ​វា​នៅឡើយ​ទេ​។ ខ្ញុំ​គិត​ថា​អ្នក​រាល់គ្នា​ក៏​សុ​បិ​ន្ត​ចង់​ឈ្នះ​វា​ដូច​គ្នា ។ នោះ​ហើយ​ដែល​គោលដៅ​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​»៕ (ដកស្រង់​ចេញពី fcbayern)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ