ល្អចឹងសោះ! ទើប Inter ហ៊ានចាយ៤០លានអឺរ៉ូយក Hakimi ពី Real Madrid (វីដេអូ)
អន្តរជាតិ ៖ ក្លិបបាល់ទាត់ Inter Milan បានសម្រេចការចុះហត្ថលេខាលើខ្សែការពារ Achraf Hakimi ពីក្លិប Real…
អន្តរជាតិ ៖ ក្លិបបាល់ទាត់ Inter Milan បានសម្រេចការចុះហត្ថលេខាលើខ្សែការពារ Achraf Hakimi ពីក្លិប Real…
អន្តរជាតិ ៖ ក្លិបបាល់ទាត់ Inter Milan បានសម្រេចការចុះហត្ថលេខាលើខ្សែការពារ Achraf Hakimi ពីក្លិប Real Madrid ជាផ្លូវការ ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។
ជម្រាបជូនថា កីឡាករអន្តរជាតិម៉ារ៉ុកវ័យ ២១ឆ្នាំរូបនេះ បង្ហាញខ្លួនបានតែ១៧ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Real Madrid ហើយរូបគេបានចំណាយពេលចំនួន ២រដូវកាលចុងក្រោយ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Borussia Dortmund នៅក្របខណ្ឌ Bundesliga ។
យោងតាមប្រភពពី theguardian បានឱ្យដឹងថា ក្លិប Inter Milan បានបង់ប្រាក់ចំនួន ៤០លានអឺរ៉ូ (ជិត៤៥លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់បន្ថែមចំនួន ៥លានអឺរ៉ូទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិប Real Madrid ក៏បានធ្វើការថ្លែងអំណរគុណដល់កីឡាករ Achraf Hakimi ចំពោះការខិតប្រឹងប្រែងរបស់គេ ហើយបានជូនពរឱ្យខ្សែបម្រើរូបនេះ ជោគជ័យសម្រាប់ការប្រកួតប្រជែងថ្មីមួយទៀតរបស់ខ្លួន។
សូមរំលឹកថា ចាប់តាំងពីចូលរួមជាមួយក្លិប Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែកក្កដា ឆ្នាំ២០១៨ Hakimi បង្ហាញខ្លួនបានជាង ៧៣ប្រកួតនៅគ្រប់កម្មវីធី និងស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់ ដោយជួយ Dortmund ឈ្នះពានរង្វាន់ DFL-Supercup កាលពីឆ្នាំ២០១៩ផងដែរ៕ (ប្រភពពី inter.it)
ចែករំលែកព័តមាននេះ