ឥណ្ឌា ៖ តាមប្រភពព័ត៌មាន Standard បានឱ្យដឹងថា កូនកំលោះដែលទើបរៀបអាពាហ៍ពិពាហ៍ម្នាក់ត្រូវបានបាត់បង់ជីវិតដោយសារតែកូវីដ១៩ ហើយនឹងមានភ្ញៀវជាង១១០នាក់បានឆ្លងជំងឺដ៏សាហាវមួយនេះ បន្ទាប់ពីបានចូលរួមក្នុងពិធីមង្គលការនៅភាគខាងកើតប្រទេសឥណ្ឌា។

មន្ត្រីនៅរដ្ឋប៊ីហារ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ នេះថា កូនកំលោះអាយុ២៦ឆ្នាំ ពេលកំពុងធ្វើពិធីរៀបមង្គលការ បានមានរោគសញ្ញាជំងឺកូវីដ១៩ បាត់ទៅហើយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ ក្រោយការបាន២ថ្ងៃ រូបគាត់ក៏ត្រូវបានបាត់បង់ជីវិតតែម្តង។

លោកវេជ្ជបណ្ឌិត Raj Kishor Chaudhary បាននិយាយថា មនុស្សចំនួន ១១១នាក់ ដែលបានចូលរួមពិធីមង្គលការ ហើយនឹងបានទៅពិធីបុណ្យសពរបស់កូនកំលោះ សុទ្ធតែមានលទ្ធផលតេស្តកូវីដវិជ្ជមានដូចគ្នា។ លោកបន្តថា ពេលនេះ គឺគេបានកំណត់អត្តសញ្ញាណ និងដាក់ឱ្យនៅដាច់ដោយឡែកពីគេហើយ។ ក្រុមមន្ត្រីបាននិយាយថា ទាំងកូនក្រមុំ និងសាច់ញាតិរបស់កូនកំលោះ ក៏ធ្វើតេស្តរកមិនឃើញថា បានឆ្លងជំងឺនោះទេ។

ក្រុមគ្រូពេទ្យមិនអាចបញ្ជាក់ថា តើកូនកំលោះជាប្រភពចម្លងដំបូងគេមែន ឬក៏អត់ទេ? ដោយសារតែគាត់ត្រូវបានគេបូជា មុនពេលការធ្វើតេស្តនេះបានធ្វើឡើង។ នេះបើយោងតាមការលើកឡើងរបស់សារព័ត៌មាន AFP។ ប៉ុន្តែលោក Chaudhary បាននិយាយថាមនុស្សប្រហែល៤០០នាក់ ដែលបានចូលរួមក្នុងពិធីមង្គលការ និងពិធីបុណ្យសព និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ៕ ដកស្រង់ចេញពីវេបសាយ ៖ standard (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ