ខេត្តកែប ៖ កាប់បំផ្លាញព្រៃឈើនៅលើភ្នំវល្លិរធ្វើរីហ្សតបែបទំនើបជាច្រើនខ្នងមាន2កន្លែងផ្សេងៗគ្នា-អាជ្ញាធរនិយាយថា គេមិនទាន់រាយការណ៍។ ទីតាំងគេគម្រោងធ្វើរីហ្សតលំហែកាយចំនួន2កន្លែងផ្សេងៗគ្នានៅចំណុចលើភ្នំវល្លិ៍រ ស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ចំណុចនៅលើភ្នំដែលត្រូវបានគេយកគ្រឿងចក្រកាយភ្នំរុករានទន្ទ្រានកាប់បំផ្លាញព្រៃឈើធ្វើវិឡាបែបទំនើប សម្រាប់ទុកជួលអោយភ្ញៀវនេះនៅលើជួរភ្នំវល្លិរ ហើយ្៏ឃា្លតគ្នាពីកន្លែងមួយទៅកន្លែងមួយមិនក្រោមពី៤គីឡូដីដែរ។

នៅកន្លែងទីតាំងនៅលើភ្នំមួយកំពស់ជាប់៤០០ម៉ែត្រ មានផ្លូវពិបាកទៅដល់ ហើយក្រុមជាងកំពង់ចាក់បេតុងធ្វើរបៀបវិឡាទំនើប ឬរីហ្សតចាក់គ្រឹះបានចំនួន៥ខ្នង ហើយដោយរាប់ទាំងផ្ទះឈើមានរចនាប្លែកៗ និងគ្រឿងចក្រ ក៏កំពុងមានគម្រោងកាប់ព្រៃបន្តទៀត ។

បើយោងតាមការអះអាងពីបុរសជាម្ចាស់ការដ្ឋានសាងសង់វិឡានៅលើភ្នំនេះបាននិយាយថា ផ្ទះឈើនេះគាត់ដឹកមកពីភ្នំពេញ ។ ម្ចាស់ការដ្ឋាននេះ បានឈរនិយាយយ៉ាងខ្លីថា មិនទាន់ដឹងថា ធ្វើរីហ្សត ឬវិឡាអ្វីទេ។ បើយោងតាមសម្ដីក្រុមជាងកំពុងធ្វើការនៅលើភ្នំនេះនិយាយថា បើតាមដឹងថា នៅលើភ្នំនេះនិងមានកន្លែងអាងហែលទឹកទៀតផង។

នៅទីតាំងផ្សេងមួយទៀត ដែលរដ្ឋបាលព្រៃឈើបានបោះបង្គោលព្រំប្រទល់ដែនព្រៃបម្រុងអចិន្ត្រៃយ៍របស់ខ្លួនរួចជាស្រេចហើយ-ប៉ុន្តែអ្នកដែលមានលុយបានរំលោភយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតា។

លោកសុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកែប ទើបតែចូលកាន់តំណែងជាប្រធានមន្ទីរបាននិយាយប្រាប់ កាលពីព្រឹកថ្ងៃទី២ កក្កដា ថា រឿងគេធ្វើសំណង់នៅលើភ្នំវល្លិរនោះ លោកមិនទាន់ឃើញគេរាយការណ៍អោយដឹងទេ ។ លោកប្រធានមន្ទីរនិយាយថា ការធ្វើសំណង់នេះអាជ្ញាធរមូលដ្ឋានឃុំស្រុកគេអ្នកដឹង ។
លោកសុទ្ធ ពុទ្ធិម៉ានីន បានបង្វែរអោយអ្នកកាសែតទៅសួរលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែបវិញដឹងរឿងច្រើន។ លោកម៉ានីន បាននិយាយថា ខាងរៀបចំដែនដីខេត្តកែបមានសិទ្ធត្រួតពិនិត្យដីមានកម្មសិទ្ធហើយសាងសង់សំណង់អត់ច្បាប់ ។ លោកម៉ានីននិយាយថា បើមានគេសាងសង់ផ្ទះនៅក្នុងឧទ្យានមានតែបរិស្ថានទេ ដែលត្រួតពិនិត្យនិងរាយការមកជំនាញ ។ គេបានដឹងថា នៅប៉ុន្មានឆាំ្នចុងក្រោយនេះនៅជួរតំបន់ភ្នំវល្លិ៍រមានការកាប់បំផ្លាញព្រៃឈើអស់ជាច្រើនកន្លែង ហើយរដ្ឋបាលព្រៃឈើបានឆ្លើយពង្វាងថា គេឈួសឆាយការពារកុំអោយភ្លើងឆេះ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។






ចែករំលែកព័តមាននេះ