ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បន្ត​ពន្យា​ពេល​ផ្តល់​ទិ​ដ្ឋ​ការ​ជូន​ជនបរទេស​​ចូល​ប្រទេស​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដល់​ថ្ងៃ​៣១ ​កក្កដា

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​អនុញ្ញាត ឲ្យ​បន្ត​ទិ​ដ្ឋ​ការ​ស្នាក់ នៅ​បណ្តោះអាសន្ន​ដល់​ជនបរទេស​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​រហូត​ដល់​ថ្ងៃ​៣១​ ខែកក្កដា​ ឆ្នាំ​២០២០ ​។​នេះ​បើ​តាម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ​។ ​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម…

​រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​អនុញ្ញាត ឲ្យ​បន្ត​ទិ​ដ្ឋ​ការ​ស្នាក់ នៅ​បណ្តោះអាសន្ន​ដល់​ជនបរទេស​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​រហូត​ដល់​ថ្ងៃ​៣១​ ខែកក្កដា​ ឆ្នាំ​២០២០ ​។​នេះ​បើ​តាម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ​។ ​

យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២​ខែកក្កដា​ឆ្នាំ​២០២០​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ ទី​៣០​ខែ មិថុនា ​ឆ្នាំ​២០២០ នាយកដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​នគរបាល​វៀតណាម បាន​ជម្រាប ជូន​ជនបរទេស​ទាំងអស់​ដែ​ល​បាន​ចូល​រៀត​ណា​ម ​នៅ​មុន​ថ្ងៃ​ទី​១​ ខែមីនា ឆ្នាំ​២០២០​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ទិ​ដ្ឋ​ការ​ស្នាក់​នៅ​បណ្តោះអាសន្ន​ដោយ​ស្វ័យប្រវត្តិ រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ កក្កដា ​ឆ្នាំ​២០២០ ប្រសិនបើ​ពួក​គេ​កំពុង​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ។

​ស្ថានទូត​បញ្ជាក់​ថា ​ ៖​ក្នុងអំឡុងពេល​ពន្យារ​ទិដ្ឋាកា​ស្នាក់​នៅ​ដោយ​ស្វ័យប្រវត្តិ ជនបរទេស​ត្រូវ​បំពេញ​លិខិតបញ្ជាក់​ទីលំនៅ​បណ្តោះអាស្ន និង​សេចក្តី​ប្រកាស​ពី​ស្ថានភាព សុខភាព ព្រមទាំង​ត្រូវ​មាន​លិខិតបញ្ជាក់​ជា​ផ្លូវការ​ពី​ស្ថាន​តំណាង​របស់​ខ្លួន​តាម​រយៈ​កំណត់​ទូត ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​វៀតណាម​។

ទន្ទឹម​នេះ គោលការណ៍​ណែនាំ​នា​ន​របស់ រ​ដ្ឋា​ភិ​បា ល​វៀតណាម​ពាក់ព័ន្ធ​នឹង​ការ​ពន្យារ​បេ​ល​ទិដ្ឋាការ​ស្នាក់​នៅ​ដែល​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែមីនា​ឆ្នាំ​២០២០ នៅ​មាន​សុខភាព​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ