អាមេរិកនឹងអាចធ្វើតេស្តរកកូវីដ១៩ បានដល់៥០លានតេស្តក្នុងមួយខែ
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិតឧត្តមនាវីទោ Brett Giroir ជំនួយការលេខាធិការក្រសួងសុខាភិបាល និងសេវាសម្រាប់មនុស្ស…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិតឧត្តមនាវីទោ Brett Giroir ជំនួយការលេខាធិការក្រសួងសុខាភិបាល និងសេវាសម្រាប់មនុស្ស…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិតឧត្តមនាវីទោ Brett Giroir ជំនួយការលេខាធិការក្រសួងសុខាភិបាល និងសេវាសម្រាប់មនុស្ស របស់សហរដ្ឋអាមេរិក បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកដល់បច្ចុប្បន្នសហរដ្ឋអាមេរិកបានធ្វើតេស្តរកកូវីដ១៩ បានជាង៣៥លានហើយ។ នៅពេលនេះជាមធ្យមគេអាចធ្វើតេស្តបានច្រើនជាង ៥៥០,០០០តេស្តក្នុងមួយថ្ងៃ។
ថ្លែងទៅកាន់គណៈកម្មាធិការវិបត្តិកូរ៉ូណា ស្តីពីស្តុករបស់ជាតិ លោកវេជ្ជបណ្ឌិត Giroir បាននិយាយថា លោកប៉ាន់ស្មានថា ប្រទេសនេះ នឹងមានសមត្ថភាពធ្វើតេស្តរកកូវីដ១៩ ពី៤០លាន ទៅ ៥០លាន ក្នុងមួយខែ នៅត្រឹមដំណាច់ខែនេះ។
លោកវេជ្ជបណ្ឌិត Giroir មិនបានបញ្ជាក់ថា តេស្តប្រភេទណាដែលគាត់ចង់និយាយនោះទេ។ លោកមិនបានប្រាប់ថា តេស្តដែលប្រើលើអ្នកកំពុងតែឈឺ ឬ តេស្តដែលប្រើលើអ្នកដែលធ្លាប់ឈឺពីមុន។ វាក៏សំខាន់ផងដែរ ក្នុងការកត់សម្គាល់ថា មនុស្សម្នាក់អាចទទួលបានការធ្វើតេស្តជាច្រើនដង។
លោកវេជ្ជបណ្ឌិត Giroir បាននិយាយថា៖ «ជាមួយនឹងបច្ចេកទេសថ្មី ដូចជាការប្រមូលផ្តុំសំណាករួមផ្សំជាមួយការវិនិយោគ និងបច្ចេកវិទ្យាថែទាំ សមត្ថភាពធ្វើតេស្តអាចឡើងដល់ ៨០លានយ៉ាងងាយស្រួល ក្នុងមួយខែ ប្រសិនបើចាំបាច់»។
គួរបញ្ជាក់ផងដែរថា នៅពេលនេះសហរដ្ឋអាមេរិកមានចំនួនករណីឆ្លងសរុប ២,៧៨២,៣២១ករណី ករណីឆ្លងថ្មី ២,៣៦៨ករណី ករណីបាត់បង់ជីវិតសរុប ១៣០,៨៥០ករណី ករណីបាត់បង់ជីវិតថ្មី ៥២ករណី និងករណីជាសះស្បើយសរុប ១,១៦៥,១៧៣ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ