អភិបាលក្រុងសៀមរាបចុះដោះស្រាយករណីវិវាទបើកផ្លូវជូនពលរដ្ឋជាង១០គ្រួសារ
- សៀមរាប
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋទាំង១៦គ្រួសារនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សាទរ ចំពោះលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប…
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋទាំង១៦គ្រួសារនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សាទរ ចំពោះលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប…
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋទាំង១៦គ្រួសារនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សាទរ ចំពោះលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះរកដំណោះស្រាយករណីវិវាទបើកផ្លូវ ដើម្បីជូនប្រជាពលរដ្ឋ។
ជាមួយគ្នាដែរ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងក៏បានបន្តពិនិត្យស្ថានភាពផ្លូវតំបន់ខាងលើ ដើម្បីធ្វើការកសាងនាពេលខាងមុខផងដែរ ។ ទោះយ៉ាងណា អភិបាលក្រុងបានបញ្ជាក់ថា ជុំវិញករណីខាងលើនេះដែរ លោកនឹងយកសំណើររបស់បងប្អូនទៅធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសម្រេចនិងអនុវត្តន៍។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន៣គ្រួសារបានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធជួយអន្តរាគមន៍ដល់ពួកគាត់ ខណ:ផ្ទះពួកគាត់តម្រូវឱ្យមានការរុះរើផ្នែកខ្លះ ដើម្បីបើកផ្លូវ។ ប្រជាពលរដ្ឋថា ពួកគាត់មិនជំទាស់ទៅនឹងការរុះរើរបងរបស់អាជ្ញាធរនោះទេ ប៉ុន្តែសូមឲ្យមានតម្លាភាពទាំងសងខាងផង ។ ដោយហេតុថា ឲ្យរុះរើតែខាងផ្ទះពួកគាត់៦ម៉ែត្រ ដូច្នេះពួកគាត់មិនសុខចិត្តទេ បើរុះ សូមឲ្យរុះទាំងអស់សងខាង។ បើរើ៣ម៉ែត្រ ពួកគាត់មិនជំទាស់នោះឡើយ។
ពាក់ព័ន្ធនឹងការចុះដោះស្រាយបញ្ហាខាងលើនេះនារសៀលថ្ងៃទី៣០ ខែមិថុនា ប្រជាពលរដ្ឋ ដែលមានវិវាទខាងលើហាក់មានការអបអរសារទ និងសប្បាយចិត្តរីករាយ បន្ទាប់ពីលោកអភិបាលក្រុងសៀមរាបបានធ្វើការពន្យល់ណែនាំចំពោះបញ្ហាមួយចំនួនប្រាប់ដល់ពួកគាត់។
ចំណែកលោក នៀវ សុធី ប្រធានសុរិយោដី និងសំណង់ក្រុងសៀមរាប បានមានប្រសាសន៍ថា ចំពោះខាងជំនាញរបស់លោកវិញ លោកនឹងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំធ្វើការវាស់វែង និង វាយតម្លៃជូនថ្នាក់លើ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ