អ្នក​កិបកេង​លុយ​ជំនួយ​សម្រាប់​អ្នកក្រ​នឹង​ត្រូវ​ចុះ​នរក !


រាជធានី​ភ្នំពេញ ៖ អ្នកក្រ​ត្រូវការ​ជំនួយ​ដើម្បី​រស់​។ ចុះបើ​នាំ​គ្នា​គាប​អ្នកក្រ យក​លុយ​ឬ​ក៏​ធ្វើបាប​ពួក​គាត់​ទៀត​នោះ តើ​គាត់​អាច​រស់​ដល់​ពេល​ណា? ការ​កិបកេង​លុយ​អ្នកក្រ មិន​ខុស​ពី​ការ​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ប្រឈម នឹង​ភាព​អត់ឃ្លាន​ដល់​ស្លាប់​ដែល​ខុស​ពី​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ថា​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​ឡើយ​។ បើសិនជា​មាន​អំពើ​បាប​បុណ្យ​មែន​នោះ មេ​ភូមិ មេឃុំ មេ​សង្កាត់ ដែល​កិបកេង​លុយ​របស់​អ្នកក្រ​នោះ មុខជា​នឹង​ត្រូវ​ចុះ​នរក​មិន​ខាន​ឡើយ​។

សូម​អាជ្ញាធរ​ទាំងអស់​អនុវត្ត ឲ្យ​បាន​ល្អ តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​យកចិត្តទុកដាក់​ជួយ​ដល់​អ្នកក្រ ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ គេ​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ផង​ដែរ នៅ​ពេល សម្តេច​តេ​ជោ​បាន​ព្រមាន​ចាត់វិធានការ​ក្តៅ ទៅ​លើ​មេ​ភូមិ មេឃុំ ឬ​ចៅសង្កាត់​ណា​ដែល​ថ្លើមធំ​ហ៊ាន​កិបកេង​លុយ​ជំនួយ​សម្រាប់​អ្នក​ក្រីក្រ​។ រាជរដ្ឋាភិបាល​កំពុង​តែ​ចាត់វិធានការ​ដើម្បី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។ ពលរដ្ឋ​ក្រីក្រ​៨០% ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៥៦​ម៉ឺន​គ្រួសារ​ដែល​បាន​កំណត់​ថា ជា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នោះ បាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​។

លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង យុវ​នីតិ​ប្ប​ទា បាន​បញ្ជាក់​ថា​ដំណើរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​របស់ រដ្ឋ​បាន​ដំណើរ ទៅ​មុខ​យ៉ាង​រលូន​ទោះបី​មាន ករណី​អវិជ្ជមាន​ខ្លះ​ក្តី​។ លោក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​ថា មាន​មន្ត្រី​មូលដ្ឋាន​មួយ​ពីរ​ករណី បាន​បង្គាប់​យក​ប្រាក់ ពី​ពលរដ្ឋ​នៅ​ពេល​ទៅ​បើកប្រាក់ ប៉ុន្តែ​ករណី​នេះ ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​បាន​ធ្វើ​របាយ​ណ៍​ទៅ​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ចាត់វិធានការ​។ លោក វង សូត ថា​ក្រសួង​សង្គមកិច្ច​គ្មាន​សមត្ថកិច្ច​ចំពោះ​ករណី​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ មាន​ករណី​ដែល​ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ខ្លួន​ក្រ​ដែរ តែ​មិន​ទទួល​បាន​ប័ណ្ណ​សមធម៌​នោះ លោក​ថា ជា​ការ​ច្រណែន​នឹង​អ្នក​ទទួល​បា​នប​ណ្ណ័​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា លោក​រដ្ឋមន្ត្រី ស្នើ​ដល់​ពលរដ្ឋ​ដែល​ថា ខ្លួន​ក្រ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​សម្ភាស​វាយតម្លៃ ប្រ​សិន ជា​ពួក​គាត់​ក្រីក្រ​ប្រាកដ​មែន​។ ក្នុង​សន្និសីទ​សារ​ព័ត​មាន​និយាយ​ពី​បច្ចុប្បន្នភាព​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ ដែល ងាយ​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ថា ការ​បើក​ប្រាស់​ឧ​បត​ម្ថ​ម្ភ សម្រាប់​ខែមិថុនា និង​បិទ​នៅ​ត្រឹម​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ​។

ចំណែក​ប្រាក់​ឧបត្ថម្ភ ខែ​ក​កក្កដា​នឹង​ផ្តើម​បើក​ចាប់ពី​ថ្ងៃ​ទី​២៥​កក្កដា​ទៅ​។ ពេលវេលា​នេះ​ជា​ពេល​ដែល​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋាភិបាល នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩​។ ការ​ធ្វើបាប​អ្នក​ក្រីក្រ​នៅ​ក្នុង​ពេល​នេះ ក៏​ដូច​ជា​ពេល​អនាគត​គឺជា​រឿង​មិន​អាច​លើកលែង​ឲ្យ​បាន ទាំង​ឋានមនុស្ស និង​ឋាននរក​៕ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ