លោក កែ គឹមយ៉ាន ជំរុញមន្ត្រីជំនាញស្តារប្រព័ន្ធធារាសាស្ត្រដើម្បីមានទឹកបង្កបង្កើនផល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅពេលចុះទៅពិនិត្យស្ថានភាពនៅស្រុកមង្គលបុរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីបានជម្រុញអោយមន្ត្រីជំនាញស្តារប្រព័ន្ធធារាសាស្ត្រ និងបឹងអូរប្រឡាយដែលគោករាកដោយសារគ្រោះរាំងស្ងួតអូសបន្លាយធ្វើឱ្យប៉ះពាល់ដល់ស្រូវស្វិត១២.០០០ហិកតា នៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក ជា ទី មេឃុំសឿបានប្រាប់ថា នៅឃុំសឿមានផ្ទៃដីបង្កបង្កើនផលស្រូវមានផ្ទៃដី១០,៤២៣ហិកតា ដែលភាគច្រើនជាស្រូវដើមរដូវ ឬស្រូវសែនក្រអូប ដោយគ្រោះរាំងស្ងួតបានអូសបន្លាយធ្វើឱ្យស្រូវរងផលប៉ះពាល់ ហើយក្រៀមស្វិតផ្ទៃដី១,៣៥០ហិកតា។

លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ស្រុកមង្គលបុរីរងផលប៉ះពាល់ស្រូវដែលគ្រាមស្វិតមានផ្ទៃដី១២.០០០ហិកតា ក្នុងចំណោមផ្ទៃដីដែលបង្កបង្កើនផលផ្ទៃដី៥១.០០០ហិតា ក្នុង ចំណោម១៣ឃុំដែលប៉ះពាល់មាន៣ឃុំមានឃុំសឿ ឃុំចំណោម ឃុំភ្នំតូច ។ បើសិនជារយៈពេល៣ទៅ៤ថ្ងៃទៀតមានភ្លៀងធ្លាក់អាចថាមិនមានប៉ះពាល់និងខូចខាតឡើយ ព្រោះស្រូវគ្រាន់តែក្រៀមស្វិត។

លោកបានបញ្ជាក់ថា នៅពេលដែលលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំប្រតិភូចុះពិនិត្យស្ថានស្រូវរងផលប៉ះពាល់ដែលកំពុងក្រផមស្វិតនៅឃុំសឿដែលជាឃុំមួយជាប់ព្រំប្រទល់ខេត្តបាត់ដំបង។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ដោយយោងតាមការណែនាំពីលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានអោយមន្ត្រីស្ថាប័នជំនាញមានមន្ទីធន់ធានទឹក និងឧតុនិយមខេត្ត មន្ទីអភិវឌ្ឍន៍ជនបទខេត្ត មន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ត្រូវសិក្សាគម្រោងស្តារប្រឡាយមេ ឬប្រឡាយក្អែប និងអូរ បឹងបួរ ដែលគោករាក់រីងស្ងួត ស្តារឡើងវិញដើម្បីអោយមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផលដាំដុះដាំណាំកសិកម្ម៕














ចែករំលែកព័តមាននេះ