រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពដេញកាប់និងវាយយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ ឯង ។ ក្រោយពេលកើតមានហេតុការណ៍ប្លន់នេះ នគរបាលខណ្ឌកំបូលបានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់ ។

ជនសង្ស័យទាំង៣នាក់នោះមាន ៖
១-ឈ្មោះ ហាន ដានី ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងដែក មានទីលំនៅក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
២-ឈ្មោះ គិ ឆានី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និង
៣-ឈ្មោះ ខេង វ៉ាន់ដេត ហៅ ហេង វ៉ាន់ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងពិតាន មានទីលំនៅក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពីចាប់ឃាត់ខ្លួន នគរបាលខណ្ឌកំបូល បានបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយពីបានកសាងសំណុំរឿងរួចរាល់ ។

ចំណែកយុវជនរងគ្រោះឈ្មោះ បុណ្យ បាន ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត មានទីលំនៅក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ត្រូវក្រុមជនសង្ស័យប្លន់យកម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១HB-៤១៣៥។
តាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់និងវាយប្លន់យកម៉ូតូនៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល ខណៈឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងពេលយប់
ស្ងាត់ ។ ជនសង្ស័យបានធ្វើសកម្មភាពកៀរស្ទាក់ឲ្យឈប់ រួចខ្សែក្រវាត់វាយប្លន់យកម៉ូតូបាន
សម្រេចហើយជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានទៅប្ដឹងសុំឲ្យនគរបាលជួយអន្ត
រាគមន៍តាមចាប់ជនល្មើស ។
ភ្លាមៗនោះ កម្លាំងនគរបានខណ្ឌកំបូល បានសហការជាមួយនគរបាលប៉ុស្តិ៍ស្នោ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍
សែនជ័យ ដោយដកហូតបានម៉ូតូ១គ្រឿងផងរួចនាំយកទៅសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ