អន្តរជាតិ ៖ UFC បានផ្តល់ឱ្យអ្នកគាំទ្រនូវការក្រឡេកមកមើលសកម្មភាពខាងក្នុងនៅ Fight Island ជាមួយនឹងព្រឹត្តិការណ៍ដំបូងរបស់ពួកគេ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ លើកោះដ៏ប្រណិតបំផុតនៅអាប៊ូដាប៊ី ដោយគ្មានវត្តមានអ្នកទស្សនាផ្ទាល់។

កោះ Yas របស់អាប៊ូដាប៊ីគឺជាកន្លែងដែលត្រូវបានជ្រើសរើសដោយប្រធាន UFC ផ្ទាល់តែម្តងគឺលោក Dana White ដែលវានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួន ៤ ដោយមានទាំងកម្មវិធី UFC 251 ផងដែរ។

វានឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន៣ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កម្មវីធិ UFC 251 ដែលជាការប៉ះគ្នារវាងកីឡាករ Gilbert Burns និងម្ចាស់ជើងឯក Kamaru Usman ដែលនឹងកើតឡើងនៅថ្ងៃសៅរ៍ទី ១១ ខែកក្កដា។

សូមបញ្ជាក់ថា UFC បានបង្ហាញពីបច្ចុប្បន្នភាពនៃសកម្មភាពដុតដៃដុតជើងពីសំណាក់ក្រុមការងារសាងសង់ ដោយក្នុងនោះមានកម្មករសរុបចំនួន ៧៤០នាក់នៅតែជួយ ដើម្បីបញ្ចប់កិច្ចការដ៏ធំនេះ នៅពេលឆាប់ៗដ៏ខ្លីខាងមុខ៕ (ដកស្រង់ចេញពី The Sun)





ចែករំលែកព័តមាននេះ