ប្រទេសអេត្យូពី ៖ កងទ័ពអេត្យូពីកាលពីថ្ងៃទី១កក្កដា បានដាក់ពង្រាយនៅរដ្ឋធានីអាឌីអាបេបា ដែលនៅទីនោះបណ្ដាក្រុមប្រដាប់អាវុធបានលើកគ្នាដើរប្រសាច តាមដងវិថីនានា ក្រោយបាតុកម្មបង្ហូរឈាម២ថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យមនុស្សជាង៨០នាក់ស្លាប់។
បាតុកម្មផ្ទុះឡើងក្រោយការធ្វើឃាតតារាចម្រៀងដ៏ល្បី១រូប លោកHAACAALUU HUNDEESSAA កាលពីយប់ថ្ងៃទី២៩មិថុនា ហើយរីករាលដាល ក្នុងទូទាំងខេត្តOROMIA ដែលនៅជាប់រដ្ឋធានីអេត្យូពី ហើយវាយប្រហារលើទីតាំងទាំងឡាយរបស់ជនជាតិភាគតិចOROMO ដែលបរិហារចាប់តាំងពីច្រើនទសវត្សមកហើយ ការបង្ក្រាបរបស់រដ្ឋាភិបាល ។

សាក្សីទាំងឡាយរៀបរាប់ពីការប៉ះទង្គិចគ្នា រវាងពួកយុវជនមកពីជនជាតិភាគតិចOROMOនិងក្រុមជនជាតិភាកតិចឯទៀតៗ។ ការប៉ះទង្គិចគ្នាជាមួយប៉ូលិសក៏កើតមានដែរ។
ការប៉ះទង្គិចគ្នាក្នុងខេត្តOROMIA បណ្ដាលឲ្យមនុស្សស្លាប់ជាង៨០នាក់កាលពីថ្ងៃទី៣០មិថុនា ក្នុងនោះមានបាតុករច្រើននាក់និងសមាជិកកងកម្លាំងសន្តិសុខ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ