កម្មករអណ្ដូងរ៉ែ កំពុងដេកលក់ ស្រាប់តែបាក់ដីសង្កត់ពីលើឆក់យកជីវិត១១៣នាក់
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកទទួលខុសត្រូវនៃរដ្ឋបាលភូមិ SATE MU និងផ្នែកនិងក្រុមអ្នកជួយសង្គ្រោះរដ្ឋកាជីន អះអាងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០…
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកទទួលខុសត្រូវនៃរដ្ឋបាលភូមិ SATE MU និងផ្នែកនិងក្រុមអ្នកជួយសង្គ្រោះរដ្ឋកាជីន អះអាងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០…
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកទទួលខុសត្រូវនៃរដ្ឋបាលភូមិ SATE MU និងផ្នែកនិងក្រុមអ្នកជួយសង្គ្រោះរដ្ឋកាជីន អះអាងនាថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០ ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា កម្មកររ៉ែថ្លើមថ្មយ៉ាងតិច១១៣នាក់ត្រូវបានបាត់បង់ជីវិត ចំណែកកម្មកររ៉ែឯទៀតៗបាត់ខ្លួន ក្នុងការបាក់ដីដែលកើតមានកាលពីយប់ថ្ងៃទី២៩ ខែមិថុនាមក ក្នុងតំបន់ភ្នំដាច់ស្រយាលមួយនៃខេត្តកាជីន ភាគខាងជើងមីយ៉ាន់ម៉ា ។
ការបាក់ដីនោះកើតមានឡើង ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានភក់ និងគំនរបាក់បែកហូរសង្កត់លើកន្លែងស្នាក់នៅរបស់កម្មករអណ្ដូងរ៉ែ៉ថ្លើមថ្ម ដែលស្ថិតនៅក្នុងភូមិ SATE MU រដ្ឋកាជីន ខណៈពេលពួកគេកំពុងដេកលង់លក់ ។
ប្រតិបត្តិការតាមរុករកនៅបន្តរហូតដល់ថ្ងៃទី២ ខែកក្កដានេះ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ