រាជធានីភ្នំពេញ ៖ រោងចុងភៅជប់លៀងឡើងគេហដ្ឋាន និងខួបកំណើតកូនស្រីម្ចាស់ផ្ទះមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ បណ្តាលអោយដំបូលរោង ព្រមទាំងម្ហូបអាហារ និងចានឆ្នាំងបានរងការខូចខាត ចំណែកចុងភៅ២នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីធ្លាយទុយោធុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះP១២ ផ្លូវ៩០៧ ក្រុមទី៦ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មា្ចស់រៀបចំកម្មវិធីឡើងគេហដ្ឋាន និងខួបកំណើតខាងលើឈ្មោះយឹម សាម៉ាច ភេទប្រុស អាយុ៤៣ឆាំ្ន រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកអ្នករងរបួសទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ សុខ ងួន ភេទប្រុស អាយុ៤៥ឆាំ្ន មុខរបរចុងភៅ សា្នក់នៅសងា្កត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ បានរងរបួសរលាកជើងនិងដៃស្រាល និងម្នាក់ទៀតឈ្មោះអាំង សុខទ្រី ភេទប្រុស អាយុ៤២ឆាំ្ន មុខរបរចុងភៅ សា្នក់នៅសងា្កត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានរងរបួសរលាកផ្ទៃមុខនិងដៃស្រាល ។ ជនរងគ្រោះ ទាំង២នាក់ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិកមួយកន្លែងខាងកើតផ្សារសាំហាន់។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើត ក្រុមចុងភៅបាននាំរៀបចំធ្វើម្ហូបក្នុងកម្មវិធីខួបកំណើតកូនស្រីម្ចាស់ផ្ទះអាយុ៥ឆ្នាំ និងឡើងគេហដ្ឋានថ្មី ដែលភ្ញៀវនឹងគ្រោងចូលរួមជប់លៀងនៅពេលល្ងាច ។

តាមប្រភពព័ត៌មានអោយដឹងបន្តថា ខណៈនោះស្រាប់តែធ្លាយទុយោហ្គាសបង្កជាអគ្គីភ័យឆាបឆេះ ធ្វើអោយក្រុមចុងភៅនាំគ្នារត់ចេញចែកជើងគ្នា និងបណ្តាលអោយរងរបួសស្រាល២នាក់ ។ ភ្លាមៗនោះបង្កអោយមានការភ្ញាក់ផ្អើល ហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក៏បានហៅរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងចុះមកជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់អស់១គ្រឿង អស់រយៈពេលប្រមាណ២០នាទីទើបភ្លើងបានរលត់ទៅវិញ ។

តាមសមត្ថកិច្ចអោយដឹងថា នៅក្នុងគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលអោយខូចខាតដំបូលរោងចុងភៅព្រមទាំងសំភារៈដូចជាចានឆាំ្នង និងម្ហូបអាហារមួយចំនួន និងបណ្តាលអោយចុងភៅ២នាក់បានរងរបួសស្រាល ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ