រាជធានីភ្នំពេញ ៖ ពិធីការិនីដែលមានប្រជាប្រិយភាព ពូកែវោហាស័ព្ទ ចាក់ទឹកមិនលិច និងពូកែកំប្លែងជាមួយចរិកប្លែកដែលតែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចនៅតាមឆាកម្មវិធីនានា កញ្ញា សុភ័ក្ត្រ កុសុម៉ា បានធ្វើអោយអ្នកគាំទ្រប្លែកភ្នែកមិនស្ទើរនោះទេ ពេលឃើញពិធីការីដែលមានសំបុរស្រអែមរូបនេះជ្រើសយកពណ៌បែបឆើតៗ ឬបងប្អូននិយមហៅថា «ពណ៌ឆេះ» មកពាក់នៅលើខ្លួន ។

សុភ័ក្ត្រ កុសុម៉ា កាលពីពេលថ្មីនេះៗ បានធ្វើដំណើរកម្សាន្តនៅឯទឹកដីព្រៃភ្នំបែបធម្មជាតិនៅខេត្តមណ្ឌលគិរី ជាមួយនឹងមិត្តរួមអាជីព នៅក្នុងសិល្បៈជាច្រើននាក់ទៀត ដោយនៅក្នុងនោះស្រីស្រអែមស្រស់រូបនេះបានស្លៀកឈុតពណ៌បែបកប់ៗ និងពណ៌ឆើតៗ ដូចជា ពណ៌ស្វាយ និងលឿងឆេះជាដើម បណ្តាលអោយអ្នកគាំទ្រ មើលរូបនេះហើយពោលសរសើរថា ទោះបីជានាងមានសម្បុរស្រអែម មិនមែនសាច់សខ្ចីដូចបណ្តូលចេក ដូចអ្នកសិល្បៈផ្សេងៗទៀត ប៉ុន្តែពេលនាងស្លៀកពាក់បែបនេះទៅកាន់តែស្រស់ស្អាតខ្លាំងឡើង ។

បន្ទាប់ពីបង្ហោះរូបភាពរបស់នាងស្លៀកពាក់ពណ៌ឆើតៗបែបនេះ លើបណ្តាញសង្គម Instagram រួចមកបានធ្វើអោយមហាជនចូលទៅខមមិន និងសរសើរនាងជាខ្លាំង ថាស្រស់ស្អាតប្លែក និងខ្លះក៏បានពោលថា សំបុរស្រអែមមែន តែសមនឹងពណ៌ឆើតទាំងនោះណាស់ ។ នេះក៏ព្រោះតែពិធីការីក្រមិច ក្រមើមរូបនេះកាន់តែស្រស់ស្អាតជាងមុន បន្ទាប់ពីធ្វើការសម្រេចចិត្តវះកាត់ ត្របកភ្នែកពីរជាន់ឲ្យធំកាន់តែខ្លាំង ដើម្បីបន្ថែមសម្រស់លើផ្ទៃមុខឱ្យកាន់តែមានភាពទាក់ទាញនៅក្នុងទីផ្សារសិល្បៈ ។

គួរបញ្ជាក់ផងដែរថា ពិធីការីរដែលតែងតែបង្កការផ្ទុះសំណើចក្នុងចំណោមមហាជននៅពេលមើលការសម្តែងរបស់នាងម្តងៗនោះ កំពុងតែជាទីចាប់អារម្មណ៍របស់មហាជនទៅលើការតុបតែងខ្លួននាពេលបច្ចុប្បន្ននេះ ពីព្រោះតែមហាជនកំពុងតែរង់ចាំមើលថា បន្ទាប់ពីធ្វើការកែកុនត្របកភ្នែកហើយ តើនាងកុសុម៉ានឹងកែសម្រស់អ្វីបន្ថែមទៀតទៅ ៕



ចែករំលែកព័តមាននេះ