ប្រេស៊ីល ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានប្រាប់ពីចំនួនអ្នកបាត់បង់ជីវិតដោយសារតែជំងឹកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៦០,០០០នាក់ កាលពីថ្ងៃពុធ។
ក្រសួងបានរាយការណ៍ពីចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ថ្មី ចំនួន ១,០៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកបាត់បង់ជីវិតសរុបរបស់ប្រេស៊ីលឡើងដល់ ៦០,៦៣២នាក់។

ប្រទេសប្រេស៊ីល ក៏បានរាយការណ៍ផងដែរនូវករណីថ្មីៗចំនួន ៤៦,៧១២ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំមួយ ប៉ុន្តែនៅតែមិនមានកំណត់ត្រាសម្រាប់តួលេខប្រចាំថ្ងៃរបស់ប្រទេស។ ចំនួនខ្ពស់បំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង សម្រាប់ប្រទេសប្រេស៊ីលបានកើតឡើង នៅថ្ងៃទី១៩ ខែមិថុនា នៅពេលក្រសួងរាយការណ៍ពីករណីថ្មីចំនួន ៥៤,៧៧១ករណី។
ប្រទេសប្រេស៊ីលមានករណីចំនួន ១,៤៤៨,៧៥៣នាក់ ត្រូវបានបញ្ជាក់ថា ឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃពុធ ដែលជាចំនួនករណីខ្ពស់បំផុតទី២ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ