ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​និស្សិត​លោត​សម្លាប់​ខ្លួន​ពី​ដង​ទង់​វត្ត​មហា​មន្ត្រី​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវ​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បែរ​ព្រះ​វិហារ​ក្នុង​វត្ត​មហាមន្ត្រី ក្រោយ​ពី​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​ពីលើ​ដងទង់​ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​មូលហេតុ​ទ្បើ​យ ។ ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ធ្នូ នៅ​ក្នុង​វត្ត​មហាមន្ត្រី ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​អូ​ទ្បាំ​ពិ​ក ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា យុវ​និស្សិត​ដែល​ធ្វើ​អត្តឃាត​នេះ​ឈ្មោះ ប៉ែន រស្មី អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​) និង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​ផង​ដែរ ស្នាក់​នៅផ្ទះ​ជួល​ជាមួយនឹង​ឪពុក​ម្តាយ ក្នុង​ខណ្ឌ​ជ្រោយចង្វា មានស្រុក​កំណើត​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ។

សព​យុវ​និស្សិត​រូប​នេះ ត្រូវ​បាន​ព្រះសង្ឃ​ប្រទះ​ឃើញ​ដេក​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ នៅ​ចន្លោះ​ខឿន​ព្រះ​វិហារ​និង​ខឿន​សសរ​ដងទង់ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដឹង​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ តាម​ប្រភព​ដដែល​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២២ ធ្នូ យុវ​និស្សិត​រូប​នេះ បាន​ជិះ​ម៉ូតូ​ម៉ាក​វេ​៉​វ ពណ៌​ក្រហម​មួយ​គ្រឿង មក​លេង​ជាមួយនឹង​ព្រះសង្ឃ​និង​មិត្តភក្តិ ដែល​មានស្រុក​កំណើត​ជាមួយ​គ្នា​ស្នាក់​នៅ​កុដិ​លេខ​៤​ក្នុង​វត្ត​មហាមន្ត្រី រហូត​ដល់​វេលា​ម៉ោងជាង​១០​យប់ ។ ក្រោយ​ពី​យុវ​និស្សិត​រូប​នេះ​មុជទឹក​និង​រៀបចំ​កន្លែងដេក​រួច​ហើយ​ក៏​ចុះ​ដើ​េ​រ​ចេញ​ក្រៅ​បាត់ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា គេ​ចេញ​ទៅ​ណា​ទ្បើ​យ ។

លុះ​ព្រឹក​ទ្បើ​ង​ទើប​មានការ​ភ្ញាក់ផ្អើល​កើត​ទ្បើ​ង​ដែល​មាន​សាច់ញាតិ​ព្រះសង្ឃ​និង​មនុស្ស​ម្នា​ជា​ច្រើន​នាក់ មក​ចោមរោម​មើល​ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​នៅ​ខាងកើត​ព្រះ​វិហារ ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​កើត​ទ្បើ​ង ដោយ​បានឃើញ​មាន​មនុស្ស​ដេក​ស្លាប់​នៅ​ក្បែរ​ព្រះ​វិហារ​បែប​នេះ កម្លាំង​មាន​សមត្ថកិច្ច​ក៏​ចុះ​មក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ ក្រោយ​ពី​ឆ្លងកាត់​ការ​ធ្វើ​កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ​រួច​ហើយ​បាន​ពិនិត្យ​ឃើញ​ថា យុវ​និស្សិត​រូប​នេះ បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួនឯង ។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ដោយ​លោត​ពីលើ​សសរ​ដងទង់​សម្លាប់​ខ្លួនឯង​របស់​យុវ​និស្សិត​នេះ មិន​មាន​សាច់ញាតិ​ឬ​មិត្តភក្តិ​ណា​ម្នាក់​ដឹង​ថា មាន​វិបត្តិ​អ្វី​ទ្បើ​យ ហើយ​សព​របស់​យុវ​និស្សិត​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ។
នេះ​ជា​ការ​ធ្វើ​អត្តឃាត​ដ៏​កម្រ​មួយ​ដែល​អ្នកមាន​វិបត្តិ​ជ្រើសរើស​យក​ដងទង់​ក្នុង​វត្ត​អារាម​សម្រាប់​លោភ​សម្លាប់​ខ្លួន ។

គួរ​ឱ្យ​សោកស្តាយ​ចំពោះ​ជីវិត​ដែល​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣​ទៅ​ហើយ បែរជា​ប្រល័យ​ជីវិត​ខ្លួនឯង និង​បញ្ចប់​ក្តី​សង្ឃឹម​របស់​មាតាបិតា​ដែល​បាន​ខិតខំ​ផ្គត់ផ្គង់​ឱ្យ​កូន​រៀនសូត្រ ដើម្បី​អនាគត​ល្អ ផ្ទុយ​ទៅ​វិញ បាន​ត្រឹម​មក​ស្លាប់​អាសារ​ឥត​ការ ៕