ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ជិត​ផុត​ពូជ​៦​ប្រភេទ បន្ត​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ការ​នេសាទ និង​លក់​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ត្រី​៦​ប្រភេទ មាន​ត្រី​គល់រាំង ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស គឺជា​ប្រភេទ​ត្រី​ជិត​ជុ​ត​ពូជ​ក៏​ពិតមែន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ត្រី​៦​ប្រភេទ មាន​ត្រី​គល់រាំង ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស គឺជា​ប្រភេទ​ត្រី​ជិត​ជុ​ត​ពូជ​ក៏​ពិតមែន ប៉ុន្តែ​នៅ​តែ​មានការ​នេសាទ និង​ការ​លក់ដូរ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា និង​មានការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ទៀត​ផង ។

អង្គការ​អភិរក្ស​ធនធានធម្មជាតិ WWF បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ​ត្រី​ទាំង​អស់នោះ ។

WWF បាន​ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​បង្ហាញ​ថា ត្រី​គល់រាំង ត្រី​សក់​ក្រហម ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​ជាស​កល នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ចំណែក​ត្រី​ក្របី ត្រី​ត្រចៀកដំរី សុទ្ធ​សឹង​ជា​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ក្នុង​ថ្ងៃ​ទិវា​មច្ឆជាតិ​លើក​ទី​២០ ១ កក្កដា ឆ្នាំ​២០២០ លោក អេ​ង ជា​សាន ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជន​ផល​នៃ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា អ្នកនេសាទ​អ្នកទិញ​ត្រី និង​ឈ្មួញកណ្តាល​មិនសូវ​យល់​ដឹង​ពី​ច្បាប់​ស្តី​ពី​ជលផល និង​លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ និង​ការ​គ្រប់គ្រង​ជលផល​ទេ ជា​ពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​គំរាមកំហែង ។

លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​បន្ថែម​ជូន​ប្រជា​នេសាទ និង​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ អំពី​ច្បាប់​ស្តី​ពី​ជលផល និង​លិខិត​បទ​ដ្ឋា​នានា ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​រក្សា​ធនធាន​ជលផល​កុំ​បាត់បង់​»​។

លោក​សេង ទៀក នាយក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បង្កើន​ការ​រឹត​បន្តឹង​លើ​ការ​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ខ្ពស់​បំផុត និង​បង្កើន​យន្តការ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​តាម​ទីផ្សារ និង​ដេប៉ូ​ទិញ លក់​ត្រី ព្រមទាំង​ដាក់​ពិនិត្យ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​ដល់​ជនល្មើស​ទាំងឡាយ​ណា ដែល​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​តំបន់ហាមឃាត់ និង​ធ្វើ​ពាណិជ្ជកម្ម​ប្រភេទ​ត្រី​ជិត​ផុត​ពូជ និង​ត្រី​មេ​ពូជ​ក្នុង​ប្រទេស​កម្ពុជា ។

WWF ថា ខ្លួន និង​រដ្ឋបាល​ជន​ផល អាជ្ញាធរ​ដែនដី និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត បាន និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ និង​ថែរក្សា​មិន​ឲ្យ​ធនធាន​ដ៏​កម្រ​នេះ​បាត់បង់ ។ មិនតែប៉ុណ្ណោះ អ្នក​ពាក់ព័ន្ធ​ខាងលើ​នេះ​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ជលផល​ចំពោះ​ការ​នេសាទ និង​ជួញដូរ​ត្រី​ខុសច្បាប់ បន្ទាប់​ពី WWF និង​រដ្ឋបាល​ជលផល​បាន​បញ្ចប់​ការ​សិក្សា​វាយតម្លៃ​បឋម​អំពី​នេសាទ និង​ការ​ជួញដូរ​ត្រី​ខុសច្បាប់​នៅ​ក្នុង​តំបន់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ កាលពីដើម​ឆ្នាំ​២០២០​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ