ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​ដើរ​ផ្សា​របឹង​កេងកង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ បាន​ឃាត់​ជនសង្ស័យ​ចំនួន​ម្នាក់​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ម៉ាក iPhone Xmas នៅ​ចំណុច​ក្នុង​ផ្សា​របឹង​កេងកង ផ្លូវ​៣៨០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ បាន​ឃាត់​ជនសង្ស័យ​ចំនួន​ម្នាក់​ជាក់ស្ដែង ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ម៉ាក iPhone Xmas នៅ​ចំណុច​ក្នុង​ផ្សា​របឹង​កេងកង ផ្លូវ​៣៨០ ភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ១៥​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ ។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​បឹង​កេងកង​ទី​១ បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាន់ ធា​វី ហៅ ចាន់ ស្រី​មុំ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវថ្នល់​រទេះភ្លើង សង្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​មើល​កូន​ឲ្យ​បុគ្គលិក​រោងចក្រ ។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ចក ច័ន្ទ​ម៉​ល្លី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​៧៦ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជីប​ម៉ុង ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់ដក​ហូត​យក​បាន មាន​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក iPhone Xmas ពណ៌​ទឹកមាស ។ សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ​បន្ដ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ