Chelsea បង្ហាញឯកសណ្ឋានក្នុងដីសម្រាប់រដូវកាល២០២០-២១ ជាផ្លូវការ
4 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានធ្វើការប្រកាសឯកសណ្ឋានក្នុងដីថ្មីរបស់ខ្លួន សម្រាប់រដូវកាល ២០២០-២១ ដែលទើបតែបង្ហាញជាផ្លូវការនៅក្នុងថ្ងៃនេះ។ សម្រាប់ឈុតក្នុងដីថ្មីនេះ មានការផ្លាស់ដ៏ធំមួយនៃដៃគូឧបត្ថម្ភថ្មី…
ប្រទេសអង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានធ្វើការប្រកាសឯកសណ្ឋានក្នុងដីថ្មីរបស់ខ្លួន សម្រាប់រដូវកាល ២០២០-២១ ដែលទើបតែបង្ហាញជាផ្លូវការនៅក្នុងថ្ងៃនេះ។
សម្រាប់ឈុតក្នុងដីថ្មីនេះ មានការផ្លាស់ដ៏ធំមួយនៃដៃគូឧបត្ថម្ភថ្មី គឺក្រុមហ៊ុនទូរគមនាគមន៍មានឈ្មោះថា Three (3) បន្ទាប់ពីកិច្ចព្រមព្រៀងឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានផោនរបស់ Chelsea ជាមួយក្រុមហ៊ុនសំបកកង់រថយន្ត Yokohama បានបញ្ចប់។
យោងតាមប្រភពពី The Sun ក្រុមតោខៀវ Chelsea នឹងគ្រងឯកសណ្ឋានក្នុងដីថ្មីនេះ ក្នុងការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ West Ham ក្នុងរាត្រីនេះផ្ទាល់តែម្តង ដែលជាជំនួបសប្តាហ៍ទី៣២ ក្នុងក្របខណ្ឌ Premier League នៅក្នុងកីឡដ្ឋាន London ៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ