ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉េ​កាំ​ង​ក្ដាប់​ក្នុង​ដៃ​សន្តិសុខ​ជាតិ​ នៅ​ក្រុង​ហុងកុង

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ច្បាប់​ថ្មី​ដែល​សភាចិន​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០ មិថុនា បណ្ដា​បទឧក្រិដ្ឋប្រឆាំង​សន្តិសុខ​ជាតិ​នឹង​អាច​មានទោស​ជាប់​ពន្ធនាគារ​អស់​១​ជីវិត​នៅ​ហុងកុង ដែល​នៅ​ទីនោះតុលាការ​ចិន​នឹង​មាន​សមត្ថកិច្ច​សម្រាប់​ទោសឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត ។ ច្បាប់​នោះ​ដែល​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​ក្រុង​ហុងកុង ខ្លាច​មានការ​បាត់បង់​សេរីភាព ចាប់តាំងពី​អង់​គ្លេ​ស​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧…

ប្រទេស​ចិន ៖ យោង​តាម​ច្បាប់​ថ្មី​ដែល​សភាចិន​អនុម័ត​កាលពី​ថ្ងៃ​ទី​៣០ មិថុនា បណ្ដា​បទឧក្រិដ្ឋ
ប្រឆាំង​សន្តិសុខ​ជាតិ​នឹង​អាច​មានទោស​ជាប់​ពន្ធនាគារ​អស់​១​ជីវិត​នៅ​ហុងកុង ដែល​នៅ​ទីនោះ
តុលាការ​ចិន​នឹង​មាន​សមត្ថកិច្ច​សម្រាប់​ទោសឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បំផុត ។

ច្បាប់​នោះ​ដែល​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​ក្រុង​ហុងកុង ខ្លាច​មានការ​បាត់បង់​សេរីភាព ចាប់តាំងពី​អង់​គ្លេ​ស​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧ ជាមួយ​ការ​ផ្ដល់​ស្វ័យភាព ក៏​គ្រោង​ដែរ​បង្កើត​ដោយ​ក្រុង​ប៉េ​កាំ​ង នូវ​ទីភ្នាក់ងារ​មួយ​ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ ។

ទទួល​ការ​គាំទ្រ​ដោយ​ប្រទេស​៥២ និង​ទទួល​ការ​ថ្កោលទោស ដោយ​ប្រទេស​២៧​នៅ អ​.​ស​.​ប ក្នុង​នោះ​មានបារាំង អង់គ្លេស អា​ល្លឺ​ម៉​ង់​និង​ជប៉ុន បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ច្បាប់​នោះ​ត្រូវ​បាន​ពួក​ប្រឆាំង​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​មួយ រាំង​ខ្ទប់​ការ​ប្រឆាំង​នៅ​ហុងកុង ។

ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ប្រ​ធានាធិ​បតី​ចិន​លោក​ស៊ី ជី​ន​ពីង ក្រោយ​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​របស់​សភា​ចិន​ផ្ដល់​សច្ចាប័ន ។

រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ថា សម្រាប់​បណ្ដា​សមាជិក​ក្រុមប្រឆាំង​មួយ​ក្ដាប់​តូច ដែល​គំរាម​គំ​ហែង​ដល់​សន្តិសុខ​ជាតិ ច្បាប់​នេះ​នឹង​ជា​ដាវ​ដ៏​មុត​មួយ​ដាក់​លើ​ក្បាល​ពួក​គេ ។ ចំណែក​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម​បញ្ជាក់​ថា ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៣០
មិថុនា តទៅ គឺ​១​ឆ្នាំ​ក្រោយ​ការ​ចាប់ផ្ដើម​បាតុកម្មធំ​ៗ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ប្រឆាំង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​កណ្ដាល​ចិន ។

សម្រាប់​រដ្ឋាភិបាល​កណ្ដាល​ចិន​យល់​ថា​ច្បាប់​នេះ​គឺ​ដើម្បី​ធានា​ដល់​ស្ថេ​រ​ភាព បញ្ចប់​ការ​បះ​បោរ​បំផ្លិចបំផ្លាញ ដោយសារ​បាតុកម្ម​កាលពី​ឆ្នាំ​២០១៩​ក្នុង​ដែនដី​មាន​ប្រជាជន​៧,៥​លាន​នាក់​នោះ ព្រមទាំង​បង្ក្រាប​ចរន្ត​ដែល​មាន​និន្នាការ​ទៅ​រក​ឯករាជ្យ​ភាព ។

មេដឹកនាំ​ប្រឆាំង​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​លោក JOSHUA WONG មាន​ប្រតិកម្ម​តាម TWITTER ថា នោះ​កំណត់​ពី​ការ​បញ្ចប់​នៃ​ក្រុង​ហុងកុង​ដូចដែល​ពិភពលោក​បានដឹង ។ ទីក្រុង​នោះ​នឹង​ត្រូវ​ប្រែ​ក្លាយជា​រដ្ឋ​របស់​ប៉ូលិស​សម្ងាត់​មួយ ។ ជា​ផលវិបាក​គណៈបក្ស DEMOSISTO
ដែល​លោក​បង្កើត​ឡើងជា​មួយ​ពួក​សកម្មជនដទៃ​ៗ​ទៀត​កាលពី​ឆ្នាំ​២០១៤ ប្រកាស​ពី​ការ​រំលាយ​ខ្លួន ។

ច្បាប់​នេះ​អាច​បង្ក្រាប​ឧក្រិដ្ឋកម្ម​៤​ប្រភេទ ប្រឆាំង​សន្តិសុខ​រដ្ឋ គឺ​បណ្ដា​សកម្មភាព​វិទ្ធង្សនា ការ​បំបែក​ខ្លួន ភេរវកម្ម​និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ដែល​សំដៅ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិ​សុខ​ជាតិ ។ ចំពោះ​រឿង​អស់ទាំង​នោះ​ក្រុង​ប៉េ​កាំ​ង​ជា​ច្រើន​លើក​បាន​ចោទប្រកាន់​បណ្ដា​ប្រទេស​លោក​ខាងលិច​ថា ជួយ​ចាក់​ប្រេង​លើ​ភ្លើង​នៅ​ហុងកុង ដោយ​ជួយ​ទ្រទ្រង់​ដល់​ពួក​បាតុករ ៕ ដ​កស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ