ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ការពា​រទិន្នន័យ​ក្នុង​ទូរស័ព្ទ​ដៃ​ប្រកបដោយ​សុវត្ថិភាព ខណៈ​ពេល​ចោរលួច

9 ឆ្នាំ មុន

នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បច្ចុប្បន្ន​កុំ​ថា​ឡើយ​តែ​ផ្នែក Hardware​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក សូ​ម្បី​តែ Softdware ដូច​ជា​ទិន្នន័យ​ដែល​មាន​ផ្ទុក​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អស់លោក​អ្នក ក៏​មាន​ជនខិលខូច​មួយ​ចំនួន​អាច​លួច​យក​ទៅ​បម្រើ​ប្រយោជន៍​ណាមួយ​បាន​ដែរ ប្រសិនបើ​សាមីខ្លួន​នៃ​របស់​

នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បច្ចុប្បន្ន​កុំ​ថា​ឡើយ​តែ​ផ្នែក Hardware​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និក សូ​ម្បី​តែ Softdware ដូច​ជា​ទិន្នន័យ​ដែល​មាន​ផ្ទុក​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អស់លោក​អ្នក ក៏​មាន​ជនខិលខូច​មួយ​ចំនួន​អាច​លួច​យក​ទៅ​បម្រើ​ប្រយោជន៍​ណាមួយ​បាន​ដែរ ប្រសិនបើ​សាមីខ្លួន​នៃ​របស់​ដែល​ត្រូវ​ចោរលួច​នោះ​មិន​បាន​ប្រើ​កម្មវិធី​រារាំង ឬ​ទប់ស្កាត់​ជា​មុន​នោះ​។ ខាងក្រោម​នេះ​គឺជា​យុទ្ធសាស្ត្រ ក្នុង​ការ​ការពារ​ទិន្នន័យ​ដែល​មាន​ផ្ទុក​ក្នុង​ទូរស័ព្ទ​ដៃ​ប្រកបដោយ​សុវត្ថិភាព ៖

១-​ចុះ​ឈ្មោះ​លេខ​សម្គាល់​នៃ​គ្រឿង​ទូរស័ព្ទ​ដៃ​របស់​អ្នក (IMEI) នៅ​លើ​គេហទំព័រ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ប្រសិនបើ​មាន​៖ លេខ​កូដ​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្ត្រី​នគរបាល​ជំនាញ​នៅ​ពេល​ណា​លោក​អ្នក​ព្យាយាម​ស្វែងរក​ទូរស័ព្ទ​ដៃ​ដែល​បាត់​ទៅ​នោះ​មក​វិញ ប៉ុន្តែ​បើ​ពុំ​បាន​ចុះ​លេខ​សម្គាល់​(IMEI) ទេ​នោះ ជាក់ស្តែង​ប្រើប្រាស់​លេខ​កូដ​ទាំងនោះ​ដើម្បី​បិទ​មិន​ឱ្យ​ដំណើរ​ទូរស័ព្ទ​ដែល​លួច​បាន​ផង​ដែរ ។ ដូច្នេះ​គ្មាន​នរណា​ម្នាក់​អាច​ប្រើ​ទូរស័ព្ទ​អ្នក​បាន​ឡើយ ។

២-​ដាក់​លេខ​សម្ងាត់ (Password) ការ​៖ ធ្វើ​បែប​នេះ គឺជា​វិធី​រាំង​ខ្ទប់​ការ​ប្រើប្រាស់​ជា​ជំហាន​ដំបូង​ការពារ​ជនខិលខូច​លួច​យក​ទូរស័ព្ទ​អ្នក ។

៣-​លុប​សម្អាត​ទិន្នន័យ​ទាំង​អស់ពី​ចម្ងាយ​៖​ប្រសិនបើ​អ្នក​បាត់​ទូរស័ព្ទ​អ្នក​អាច​លុប​សម្អាត​ទិន្នន័យ​មុន​នឹង​ចោរ​យក​ទៅ​ប្រើប្រាស់​វា​បាន ។ អ្នក​ប្រើ​ទូរស័ព្ទ​ប្រភេទ Android អាច​ប្រើប្រាស់​កម្មវិធី Google Sync ព្រម​ជាមួយនឹង Google Apps Device ដើម្បី​លុប​ពី​ចម្ងាយ​ដោយ​មិន​ចាំបាច់​តែ​ចុច​លើ​ទូរស័ព្ទ​ឡើយ ។

ចំពោះ​អ្នក​ប្រើ iPhone អាច​រក​មើល​ពាក្យ Find My iPhone ដែល​បាត់​ទៅ ចំណែកឯ​អ្នក​ប្រើ Blackberry និង Windows Phone អាច​សាកល្បង​ពាក្យ Lookout ។

៤-​ជ្រើស​យក​កម្មវិធី Antivirus Protection ពិសេស​អ្នក​ប្រើ​ទូរស័ព្ទ Android ខណៈ​ដែល​ការ​វាយប្រហារ​ម្ចា​ត់ Virus គឺ​មាន​ភាព​ងាយស្រួល​ជាង​អ្នក​ប្រើ​ប្រព័ន្ធ​ដទៃ​ដូច​ជា IOS ឬ​ក៏ Blackberry ជាដើម ។

៥-​ចុច Download កម្មវិធី Phone Finder App ៖ នា​ពេល​បច្ចុប្បន្ន​នេះ​បណ្តា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ភាគច្រើន គឺ​មាន​ភ្ជាប់​បណ្តាញ GPS ដែល​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ស្វែងរក ហើយ​ថែម​ទាំង​បាន​ទាន់​ពេលវេលា​ទៀត ។ ដោយឡែក​ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ Windows Phone គឺ​មានកម្ម​វិធី Free ដែល​គេ​ឱ្យឈ្មោះ​ថា My Phone ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Microsoft ។

ចំណែក​អ្នក​ប្រើប្រាស់ iPhone មាន​វិធី Find My Phone រីឯ​Android អាច​នឹង​មានកម្ម​វិធី Free ដែល​គេ​ឱ្យឈ្មោះ​ថា Theft Aware៕