ប៉ូឡូញ ៖ តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កម្មករសំណង់នៅប្រទេសប៉ូឡូញបានរកឃើញរណ្តៅកប់សពដ៏ធំមួយ ដែលមានអាយុកាល៥០០ឆ្នាំ និងមានដាក់សាកសពរបស់កុមារជាង១០០នាក់។
សាកសពសរុបចំនួន ១១៥ ត្រូវបានរកឃើញដោយអ្នកបុរាណវិទ្យានៅជិតកន្លែងនោះ នៅភាគអាគ្នេយ៍នៃប្រទេស ដោយមានសាកសពជាច្រើនត្រូវបានរកឃើញ និងមានកាក់នៅក្នុងមាត់សាកសពនីមួយៗ។

យោងតាមអ្នកបុរាណវិទូបានឱ្យដឹងថា ការបញ្ចុះសពនេះមានតាំងពីចុងសតវត្សរ៍ទី១៦ ដែលមានសាកសពប្រហែល ៨០% ជារបស់កុមារ។
លោក Katarzyna Oleszek ដែលកំពុងធ្វើការនៅកន្លែងនោះបានប្រាប់សារព័ត៌មាន First News ថា ផ្នូរនេះ គឺជាធ្វើតាមប្រពៃណីមុនគ្រឹស្តសករាជនៃការរៀបចំសាកសព សម្រាប់ការបាត់បង់ជីវិត បន្ទាប់ពីការដាក់កាក់នៅមាត់សាកសព។ កាក់នេះដើរតួជាសំណូកនៅក្នុងរឿងព្រេងប្រជាប្រិយ ‘Charon’ ដែលគេជឿថា អាចប្រើប្រាស់វាដើម្បីឱ្យគេយកព្រលឹងទៅពិភពស្ងប់។

អ្នកបុរាណវិទ្យានៅទីតាំងនោះ បានចុះកាលបរិច្ឆេទកាក់ត្រឡប់ទៅរជ្ជកាលរបស់ស្តេច Sigismund III Vasa ដែលជាស្តេចប៉ូឡូញ ពីឆ្នាំ ១៥៨៧ ដល់ ១៦៣២ រីឯកាក់ផ្សេងទៀតមានទាក់ទងនឹងជំនាន់ John II Casimir ពីឆ្នាំ ១៦៤៨ ដល់ ១៦៦៨ ។
ទីបញ្ចុះសព ត្រូវបានគេរកឃើញនៅទីតាំងមួយនៅជិតទីប្រជុំជន Nisko ក្នុងខេត្ត Podkarpackie ដែលអ្នកសាងសង់កំពុងឈូសឆាយព្រៃសម្រាប់ធ្វើផ្លូវ S19 ថ្មីរបស់ប៉ូឡូញ ដែលនឹងលាតសន្ធឹងពីប្រទេសក្រិកទៅលីទុយអានី៕ ដកស្រង់ចេញពីវេបសាយ ៖ thesun (កែសម្រួលដោយ ៖ បុប្ផា)





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ