តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា សហភាពអឺរ៉ុប បានយល់ព្រមកាលពីថ្ងៃអង្គារ៍ថា នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញដល់១៥ប្រទេស ដោយមិនរាប់បញ្ចូលសហរដ្ឋអាមេរិក ដែលរងគ្រោះដោយវីរុសនោះទេ ដោយសារជំងឺរាតត្បាតបានកើនឡើងជាសកលដោយមានមនុស្សបាត់បង់ជីវិតជាង ៥០៥,០០០នាក់នៅទូទាំងពិភពលោក។
ការបើកឡើងវិញបន្តិចបន្តួចរបស់អឺរ៉ុប បានកើតឡើងនៅពេលដែលប្រទេសនានាកំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ ខណៈពេលកំពុងទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ១៩ ដែលនៅតែកើនឡើងនៅអាមេរិកឡាទីន និងនៅសហរដ្ឋអាមេរិក។

បន្ទាប់ពីការចរចាជាច្រើនថ្ងៃ សមាជិក EU បានសម្រេចបើកព្រំដែនដល់ប្រទេសដែលមានសុវត្ថិភាពគ្រប់គ្រាន់ពីជំងឺកូវីដ១៩ ដើម្បីអនុញ្ញាតឱ្យប្រជាជនចូលក្នុងតំបន់របស់ខ្លួន ចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែសហរដ្ឋអាមេរិកត្រូវបានគេដកចេញ រួមជាមួយរុស្ស៊ីនិងតួកគី។
អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនោះ គឺប្រទេសអាល់ហ្សេរី អូស្ត្រាលី កាណាដា ជប៉ុន ហ្សកហ្ស៊ី ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រវ៉ាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ថៃ ទុយនេស៊ី និងអ៊ុយរូហ្គាយ។ អ្នកទេសចរមកពីប្រទេសចិន ដែលវីរុសនេះ បានលេចចេញនៅចុងឆ្នាំមុន នឹងត្រូវបានអនុញ្ញាតលើលក្ខខណ្ឌដែលក្រុងប៉េកាំងទទួល និងបើកទ្វារដល់អ្នករស់នៅសហភាពអឺរ៉ុប៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ