ជំងឺ​ផ្តាសាយ​ជ្រូក​ថ្មី ហៅ​​វីរុស G4 ដែល​​អាច​នឹង​ចម្លង​ពី​មនុស្ស​ម្នាក់​​ទៅ​មនុស្ស​


ចិន ៖ អ្នក​ទាំងអស់​គ្នា​ប្រហែលជា​គិត​ថា ឆ្នាំ​នេះ អាក្រក់​អស់​ត្រឹម​កូ​វី​ដ​១៩​ហើយ តែ​នៅ​ពេល​នេះ​ស្រាប់តែ​គេ​រក​ឃើញ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មី ដែល​អាច​ឆ្លង​មក​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។

មេរោគ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​កំណត់​ថា ជា​វីរុស G4​។ វា​ត្រូវ​បាន​ផ្ទុក​ដោយ​សត្វ​ជ្រូក តែ​ក៏​អាច​ចម្លង​មក​មនុស្ស​បាន​ផង​ដែរ​។

យោង​តាម​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​ចំណង​ជើង​ថា «Proceedings of the National Academy of Sciences» បានឱ្យ​ដឹង​ថា វីរុស G4 មាននៅ​ក្នុង​សត្វ​ជ្រូក​ជា​យូរណាស់​មក​ហើយ និង​បាន​ឆ្លង​ទៅ​មនុស្ស​ផង​ដែរ នៅ​ក្នុង​ខេត្ត Hebei និង Shangdong​។

ខណៈ​ពេល​ដែល​វា​មិន​ត្រូវ​បាន​គេ​ជឿ​ថា អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ថា វា​អាច​នឹង​មានការ​ប្រែប្រួល​អាច​ទៅ​ជា​បែប​នេះ​បាន ហើយ​បង្ក​ទៅ​ជា​ការ​រាតត្បាត​លក្ខណៈ​ពិភពលោក ដូច​ជា​អ្វី​ដែល​យើង​កំពុង​ប្រឈម​នឹង​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​។

វីរុស​នេះ គឺ​កើត​ចេញពី​វីរុស H1N1 ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ពី ១៥០,០០០ ទៅ ៥៧៥,០០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​ជា​លក្ខណៈ​សកលលោក​កាលពី​ឆ្នាំ​២០០៩​។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា ខណៈ​ដែល G4 មិនមែន​ជា​បញ្ហា​បន្ទាន់​ទេ វា​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង ដើម្បី​ធានា​ថា វា​មិន​ប្រែ​ក្លាយជា​សោកនាដកម្ម​សុខភាព​ពិភពលោក​មួយ​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ