ខ្លឹមសារនៃទ្រឹស្តីព្រះពុទ្ធសាសនាមានច្រើនលើសលប់ណាស់ឱ្យយើងពិចារណាពីរឿងទុក្ខនៅក្នុងជីវិតយើងនេះ ដើម្បីកុំឱ្យចិត្តហោះហើរភ្លើតភ្លើនភ្លេចសេចក្តីទុក្ខនោះ ។ ដូចនៅក្នុងសាមញ្ញលក្ខណធម៌ឬត្រៃលោកទាំង៣ លោកឱ្យពិចារណាយ៉ាងនេះថាៈ
១-អនិច្ចំ-កាយយើងនេះមានសភាពមិនទៀងទាត់ មិនឋិតថេរ ប្រែប្រួលគ្រប់ដង្ហើមចេញចូល ។
២-ទុក្ខំ-មានសភាពជាទុក្ខ លំបាកសព្វបែបយ៉ាងទោះជាបានសុខខ្លះក៏សុខនោះមានត្រឹមតែមួយខណៈ ឬមួយភ្លែតតែប៉ុណ្ណោះ រួចចូលរឿងទុក្ខវិញដដែល ។
៣-អនត្តា-មានសភាពមិនមែនជារបស់ខ្លួន មិនបាច់និយាយទៅថ្វីនឹងរបស់ដែលនៅក្រៅខ្លួន សូម្បីតែខ្លួនប្រាណនេះក៏មិនស្តាប់បង្គាប់យើងដែរ មិនលុះក្នុងអំណាចនៃចិត្តយើងឡើយ ។
កំពូលធម៌៣ប្រការនេះគឺបរិស័ទទាំង៤ពួកគឹ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា គប្បីពិចារណាឱ្យបានរឿយៗ ដើម្បីញុំាងកិលេសឱ្យស្តើងចុះ បន្ថយទុក្ខឱ្យស្រាលចុះ ។ សាន សារិន
ចែករំលែកព័តមាននេះ