ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ប្រែ​ន​ប្រណីត​សូម​ប្រយ័ត្ន​! ខ្មែរ​ម្នាក់ និង​បក្សពួក​លក់​កាបូប Hermès Birkin ក្លែងក្លាយ​ដល់​ទេសចរ​អាស៊ី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​មួយ​រូប​និង​មនុស្ស​ប្រមាណ​ជា ១០​នាក់​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​និង​ការ​បង់​ផាកពិន័យ​ក្នុង​ចំនួន​ប្រមាណ ២​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ប៉ូ​លី​សរក​ឃើញ​ថា​បាន​លក់​ផលិតផល​ម៉ាក​ប្រែ​ន​ប្រណីត Hermès Birkin ដល់​ទេសចរ​អាស៊ី ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​មួយ​រូប​និង​មនុស្ស​ប្រមាណ​ជា ១០​នាក់​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​និង​ការ​បង់​ផាកពិន័យ​ក្នុង​ចំនួន​ប្រមាណ ២​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ប៉ូ​លី​សរក​ឃើញ​ថា​បាន​លក់​ផលិតផល​ម៉ាក​ប្រែ​ន​ប្រណីត Hermès Birkin ដល់​ទេសចរ​អាស៊ី ។

ប៉​លិ​ស​បារាំង​បាន​រក​ឃើញ​ក្រុម​មនុស្ស​ដែល​បាន​ក្លែងក្លាយ​ម៉ាក​កាបូប Hermès Birkin ដែល​ជា​ម៉ាក​ប្រណីត​បំផុត​របស់​បារាំង រួច​បាន​លក់​ម៉ាក​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ទី​ក្រុងប៉ារីស និង​អតិថិជន​នៅ​ហុងកុង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ South China Morning Post នា​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ​២០២០ ។

អតីត​បុគ្គលិក​ធ្វើការ​អោយ​ម៉ាក់ Hermès ចំនួន ៧ នាក់ បាន​ធ្វើ​កាបូប​ដោយ​ប្រើ​ស្បែក​ក្រពើ​ពី​អ្នក​ផ្គត់ផ្គង់​អ៊ី​តា​លី និង​ខ្សែ​រួត និង​សមាសធាតុ​ផ្សេង​ទៀត​ត្រូវ​បាន​រត់ពន្ធ​ចេញពី​ឃ្លាំង​របស់ Herms ។

រដ្ឋ​អាជ្ញា​ទី​ក្រុងប៉ារីស​កំពុង​ស្វែងរក​ការ​ដាក់​ពន្ធនាគារ​សម្រាប់​មេដឹកនាំ​នៃ​ក្រុម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផលិត​និង​លក់​កាបូបដៃ​ក្លែងក្លាយ ជា​ពិសេស​នោះ គឺជា​ម៉ាក​ប្រណីត​របស់​បារាំង​ឈ្មោះ Hermès ហើយ​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​អតីត​បុគ្គលិក​មួយ​ចំនួន​របស់​ហាង Hermès ។ បណ្តាញ​ដែល​រួម​គ្នា​លក់​ម៉ាក​ប្រណីត​ក្លែងក្លាយ​នេះ បាន​កំណត់​គោលដៅ​ភ្ញៀវ​ទេសចរ​អាស៊ី ទៅ​ដើរ​កំសាន្ត​នៅ​ប៉ា​រី​ស ប៉ុន្តែ​ក៏​ជា​អតិថិជន​នៅ​ហុងកុង​ក្នុង​ឆ្នាំ ២០១៣ និង ២០១៤ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ជាវ​ផលិតផល​ម៉ាក​ប្រណីត​ក្លែងក្លាយ​នេះ​ផង​ដែរ នៅ​ពេល​ដែល​ប៉ូលិស​បារាំង​បាន​លបចូល​ផ្ទះ​របស់​បុរស​ម្នាក់​ដែល​សង្ស័យ​ថា បាន​លក់​កាបូប​ចោរកម្ម​នៅ​អាស៊ី ។

ការ​ស៊ើបអង្កេត​មួយ​បាន​បង្ហាញ​ពី​ប្រតិបត្តិការ​លាក់លៀម​ដែល​ជនសង្ស័យ​កំពុងធ្វើការ​នៅផ្ទះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ក្លែងបន្លំ​កាបូប​ម៉ាក Birkin ក្លែងក្លាយ​រាប់​សិប​កាបូប ។ ម៉ាក​កាបូប​ប្រណីត គឺ​ត្រូវ​បាន​ដាក់​ឈ្មោះ តំណាង​ដល់​តារា​សម្តែង​ជនជាតិ បារាំង – អង់គ្លេស Jane Birkin ហើយ​កាបូប​នេះ គឺ​មាន​បញ្ជី​ឈ្មោះ​អតិថិជន​ជា​ច្រើន​ដែល​រង់ចាំ​ជា​យូរ​មក​ហើយ ដើម្បី​ក​ម្ម៉​ង់ និង​បាន​ត្រៀម​បង់ប្រាក់​ចំនួន ៤ ម៉ឺន​ផោន (​ប្រមាណ​៤៥.០០០ ដុល្លារ​អា​មេ​រិ​ក​) ឬ​ច្រើន​ជាង​នេះ​សម្រាប់ ម៉ូ​ដែល​ដែល​ផលិត​ជាមួយ​ស្បែក​ក្រពើ ។

មនុស្ស ១០ នាក់​ត្រូវ​បាន​កាត់ទោស​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​នោះ​មាន​អតីត​បុគ្គលិក Hermè ចំនួន ៧ នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​វ័យ ព្រះរាជអាជ្ញា​បាន​និយាយ​ថា​ពួក​គេ (​ជនល្មើស​) បាន​រក​លុយ​បាន​ប្រហែល ២ លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដោយ​លក់​ផលិតផល​កាបូប​ក្លែងក្លាយ​ក្នុង​តម្លៃ ២០.០០០ ផោន​ទៅ ៣០.០០០ ផោន (២២.០០០ ដុល្លារ​ទៅ ៣៣.០០០ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ឆ្នាំ​ៗ​។

ស្ត្រី​ម្នាក់​បច្ចុប្បន្ន​មាន​អាយុ ៥២ ឆ្នាំ​កើត​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​រស់នៅ​ប្រទេស​បារាំង​តាំងពី​ឆ្នាំ ១៩៨០ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​លក់​កាបូប​ក្លែងក្លាយ​ក៏​ដូច​ជា «Birkins» ។

ស្ត្រី​រូប​នេះ​បាន​ថ្លែងប្រាប់​ចៅ​ក្រុម​សើ​ប​សួរ​ថា អតិថិជន​របស់​នាង​ដឹង​ថា​ពួក​គេ​កំពុង​ទិញ​ទំនិញ​ក្លែងក្លាយ​ហើយ ។ ចំណែក​និ​យោ​ជិ​ក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀប​ចំការ​ផលិត​ក្លែងក្លាយ​នោះ​ទើបតែ​មាន​អាយុ ១៨ ឆ្នាំ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​គាត់​ចាប់ផ្តើម​ធ្វើការ​នៅ Hermès​។ ឥឡូវ​បុរស​នេះ​មាន​វ័យ ៤៥ ឆ្នាំ បាន​ប្រាប់​តុលាការ​ថា «​នៅ​ពេល​នោះ​ខ្ញុំ​មិន​បានដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ដែល​នឹង​អាច​កើត​មាន​នា​ពេល​នេះ​ទេ​» ។

នៅ​ពេល​ដែល​ការ​កាត់ទោស​បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ព្រះរាជអាជ្ញា​បាន​ស្វែង​នូវ​ការ​ដាក់ទោស​មេខ្យល់​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៤ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១០០,០០០ ទៅ ២០០,០០០ ផោន​សម្រាប់​ជនល្មើស ៣ នាក់​និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​ព្យួរទោស និង​រង​ការ​ពិន័យ ។ មេធាវី​របស់ Hermes ក៏​បាន​ស្នើ​សុំ​សំណង​ចំនួន ២ លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ