ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​ធ្វើ​ពី​មាស​សុទ្ធ​តម្លៃ​250.000​ផោន

11 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា ក្រុមហ៊ុន «​ហ្គោ​ល​ជី​នី​» ជំនាញ​ខាង​ផលិត​វត្ថុ​អនុស្សាវរីយ៍​បាន​ផលិត​ទោចក្រយាន​ស្រោបមាស មាន​តម្លៃ ២៥០.០០០​ផោន ខ្ពស់​ជាង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង ។

ក្រុមហ៊ុន​នោះ​ផលិត​រថយន្ត​ហ៊្វើ​រ៉ា​រី​ផង​ដែរ ។ ចំពោះ​ទោចក្រយាន​មាស​កែ​ច្នៃ​យ៉ាង​ល្អិតល្អន់ ដោយ​ស្រោបមាស​ត្រង់​ច្រវាក់ និង​ឧបករណ៍​ប្តូ​រលី​ប​ជាដើម ។ ទោចក្រយាន​នោះ​ផលិត​ឡើង​សម្រាប់​ប្រើប្រាស់​បាន​ទោះបីជា​វា​ស្រោបមាស និង​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ ។

ក្រុមហ៊ុន «​ហ្គោ​ល​ជី​នី​» បញ្ជាក់​ថា ទោចក្រយាន​មួយ​គ្រឿង​នោះ​មិន​ត្រឹមតែ​ជា​ស្នាដៃ​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ភាព​ថ្កុំថ្កើង​ដល់​ម្ចាស់ អាច​ជិះ​បាន​ដូច​កង់​ធម្មតា​ដែរ ។

ក្រុមហ៊ុន​មិន​បានឱ្យ​ដឹង​ថា កង់​ប្រភេទ​នោះ​ផលិត​តែ​មួយ​គ្រឿង ឬ​មាន​ចំនួន​ច្រើន​គ្រឿង​ទេ​៕