រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមហ្វេសបុក ដោយចែកចាយបន្តគ្អំពីសកម្មភាព នគរបាលប៉ុស្តិ៍ក្បាលកោះចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើប្រាស់ហិង្សាទៅលើជនសង្ស័យម្នាក់ បង្កឱ្យមានការរិះគន់ពីសំណាក់ពលរដ្ឋ និងសាធារណៈជនជាខ្លាំង ។ យោងតាមខ្សែវីដេអូ
ឃ្លីបមួយ ដែលបានបង្ហេាះចែកចាយពាសពេញបណ្តាញសង្គម ដែលកម្លាំងសមត្ថកិច្ចមានគ្នា៣នាក់ ដោយម្នាក់បានប្រើជង្គង់សង្កត់ពីលើក.ជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានប្រើហិង្សាដោយបានទាត់ធាក់បន្ថែមផងដែរ ។
https://www.facebook.com/110495750675900/videos/342479456915445/
ផ្អែកតាមខ្សែវីដេអូ ដែលបានបែកធ្លាយពីសំណាក់ក្រុមពលរដ្ឋ ដែលរស់នៅក្បែរចំណុចកើតហេតុថតបាននោះ បានធ្វើអោយសាធារណៈ ដែលបានឃើញហេតុការណ៍ផ្ទាល់ ពិសេសមហាជន ដែលនិយមលេង
ហ្វេសបុកបាននាំគ្នាបញ្ចេញនូវមតិរិះគន់ជាខ្លាំង និងសម្តែងការមិនពេញចិត្តពីទង្វើរបស់ក្រុមសមត្ថកិច្ចទាំង៣នាក់នេះ ដែលការធ្វើបែបនេះ គឺជាហិង្សាដ៏ព្រៃផ្សៃ ដែលសមត្ថកិច្ចទាំងអស់ មានកាតព្វកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វើបែបនេះនៅចំពោះមុខមហាជនឡើយ បើទេាះបីជនសង្ស័យរូបនេាះខុសឆ្គងធ្ងន់យ៉ាងណាក៏ដោយ គឺត្រូវរក្សាសិទ្ធិរបស់គេ ទុកអោយច្បាប់ជាអ្នកអនុវត្តទោសទណ្ឌនូវកំហុសដែលបានប្រព្រឹត្តខុស ។
ជំុវិញបាតុភាពនេះ លោកវរសេនីយ៍ទោ ម៉ោ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់កោះសន្តិភាព កាលពីវេលាយប់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអេឡិកត្រូនិច WhatsApp អោយដឹងថា ៖ «ករណីខាងលើ កើតឡើងកាលពីវេលាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ គឺកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកេាះ បានចុះបង្ក្រាបជនជួញដូរថ្នាំញៀន ដោយជនសង្ស័យដែលត្រូវសមត្ថកិច្ចសង្កត់.ក រូបនោះគឺជាមុខសញ្ញាយ៉ាងសកម្ម ទាំងប្រើប្រាស់ និងជួញដូរផងដែរ» ។

លោកអធិការបន្តថា នៅថ្ងៃកើតហេតុ កំឡុងពេលសមត្ថកិច្ចចុះធ្វើការបង្ក្រាបនោះ ជនសង្ស័យបានធ្វើសកម្មភាពតបតទៅលើកម្លាំងសមត្ថកិច្ច ដោយបានយកដំបងជាអាវុធសម្រាប់វាយតបតពេលដែលសមត្ថកិច្ចព្យាយាមចាប់រូបគេ ។ លុះពេលចាប់បានហើយនេាះ ក៏មានការសង្កត់.ក នឹងទាត់ធាក់ជនសង្ស័យ ដូចខ្សែវីដេអូដែលបានបង្ហាញស្រាប់តែម្តងទៅ ។
លោកអធិការក៏បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវឃំុខ្លួនបណ្តេាះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណំុរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។
យ៉ាងណាមិញ ទង្វើរបស់ក្រុមនគរបាលខាងលើ ត្រូវបានក្រុមមហាជនចាត់ទុកថា ជាទង្វើដែលពំុគួរអោយមានឡើងនោះឡើយ ព្រេាះនគរបាល មានតួនាទី និងកាតព្វកិច្ចជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីដែលមានបំពេញការងារប្រកបដោយក្រមសីលធម៌ ពំុមែនជាមន្ត្រីដែលប្រើប្រាស់នូវហិង្សាធ្ងន់ធ្ងរទៅលើជនដែលបានប្រព្រឹត្តិខុសនឹងច្បាប់ឡើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ