ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តាច់ជីវិតឧត្ដមសេនីយ៍ អី​ុ​រ៉​ង់​ចង់​កាត់​ទោស​មនុស្ស​៣៦​នាក់​មាន​ទាំង​លោក​ត្រាំ​ដែរ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ អាជ្ញាធរ​តុលាការ​អ៊ីរ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២៩ មិថុនា​ថា ប្រទេស​អ៊ីរ៉​ង់​បានចេញ​​​ដីកា​ចាប់ខ្លួន និង​ទាមទារ​ឲ្យ​ប៉ូលិស​អន្តរជាតិ​អាំង​ទែ​រ​ប៉ូ​ល​ ចេញ​ដីកា​ក្រហម​មួយ​ប្រឆាំង​មនុស្ស​៣៦​នាក់ ​ក្នុង​​ចំណោម​នោះ​ក៏​មាន​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​ដែរ…

ប្រទេស​អ៊ី​រ៉​ង់ ៖ អាជ្ញាធរ​តុលាការ​អ៊ីរ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២៩ មិថុនា​ថា ប្រទេស​អ៊ីរ៉​ង់​បានចេញ​​​ដីកា​ចាប់ខ្លួន និង​ទាមទារ​ឲ្យ​ប៉ូលិស​អន្តរជាតិ​អាំង​ទែ​រ​ប៉ូ​ល​ ចេញ​ដីកា​ក្រហម​មួយ​ប្រឆាំង​មនុស្ស​៣៦​នាក់ ​ក្នុង​​ចំណោម​នោះ​ក៏​មាន​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​ដែរ ​ពី​បទ​ចូល​រួម​ក្នុង​ការ​ធ្វើឃាត​ឧត្ដមសេនីយ៍​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​ខ្លួន​ កាលពី​ថ្ងៃ​ខែមករា​ នៅ​ក្រុង​បា​ដា​ដ ។

អគ្គ​រដ្ឋ​អាជ្ញា​ក្រុង​តេ​ហេ​រ៉​ង់​លោក ALI ALQASSI MEHR ថ្លែង​ថា មនុស្ស​៣៦​នាក់​ដែល​ចូលរួម​ក្នុង​ការ​ធ្វើឃាត​ឧត្ដមសេនីយ៍ ​កា​សេ​ម​សូឡី​ម៉ា​នី ក្នុង​នោះ​មាន​បណ្ដា​អ្នក​ទទួលខុសត្រូវ​នយោ​បាយ ​និង​យោធា​របស់​អា​មេ​រិ​ក​ និងរបស់​រដ្ឋាភិបាល​ឯទៀត​ៗ ត្រូវ​បាន​កំណត់​ដឹង​អត្ត​សញ្ញាណ។ អាជ្ញាធរ​តុលាការ​បាន​ចេញ​ដីកា​ចាប់ខ្លួន​និង​ទាមទារ​ឲ្យ​មាន​ដីកា​ក្រហម​មួយ​របស់​អាំង​ទែ​រ​ប៉ូ​ល​សម្រាប់​មនុស្ស​ទាំងនេះ ។ ពួក​គេ​កំពុង​តាម​រក​ចាប់ខ្លួន​ពី​បទ​សម្លាប់​មនុស្ស និង​ពី​បទ​ធ្វើ​សកម្ម​ភាព​ភេរវកម្ម ។

ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​បាន​ចេញ​ប្រតិកម្ម ដោយអះអាង​ប្រាប់ AFP ថា យោង​តាម​មាត្រា​ទី​៣​នៃ​ធម្ម​នុញ្ញ​របស់​ខ្លួន​អង្គការ​នោះ​មិន​អាច​ធ្វើ​អន្តរាគម​ន៍​ក្នុង​ក្រប​ខណ្ឌ​នយោបាយ យោធា សាសនា ឬ​​ពូជសាសន៍​ឡើយ និង​ថា​ខ្លួន​នឹង​មិន​ពិនិត្យ​លើការ​ស៊ើប​អង្កេត​ប្រភេទ​នេះ​ណាមួយ​ឡើយ ។

ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​៣៦​នាក់​នោះ មាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​នឹង​ត្រូវ​កាត់ទោស​ក្រោយ​ចប់​អាណត្តិ​របស់​លោក ។

អគ្គ​រដ្ឋ​អាជ្ញា​អ៊ី​រ៉​ង់​អះអាង​បែប​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាតុលាការ​ជាន់ខ្ពស់​ដែល​ដឹកនាំ​ដោយ​ប្រមុខ​ប្រព័ន្ធ​តុលាការ​អ៊ី​រ៉​ង់​លោក​EBRAHIM RAISSI ។

ឧត្ដមសេនីយ៍ ​កា​សេ​ម​សូឡី​ម៉ា​នី​ជា​ប្រមុខ​របស់​កងកម្លាំង QODS ជា​កងឯកភាព​ពិសេស​ទទួល​បន្ទុក​ប្រតិបត្តិការ​នៅ​ក្រៅប្រទេស​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉​ង់ ត្រូវ​បាន​ធ្វើឃាត​កាលពី​ថ្ងៃ​​ទី​៣ មក​រា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក​ជិត​ព្រ​លាន​យន្តហោះ​ក្រុង​បា​ដា​ដ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ