រមណីយដ្ឋាន​ល្អ​ប្រណីត​សម្រាប់​ការ​កម្សាន្ត​គ្រប់​រដូវ


រមណីយដ្ឋាន Four Seasons Resort Maui ស្ថិត​ក្នុង​តំបន់ wailea លើ​កោះ Maui រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។ រមណីយដ្ឋាន​នោះ គឺជា​ផ្នែក​មួយ​របស់​សណ្ឋាគារ​ល្អ​ប្រណីត​ដែល​ទទួល​បាន​ពានរង្វាន់​ពេជ្រ​៥ និង​ពានរង្វាន់​ផ្កាយ​៥ ។

រមណីយដ្ឋាន Four Seasons Resort Maui មាន​ភោជនីយដ្ឋាន​៤ និង​រង្គសាល​លើ​ផ្ទៃដី​សរុប​៦០​គីឡូ​ម៉ែត្រការ៉េ ព្រមទាំង​សាងសង់​អស់​ទឹកប្រាក់​ប្រហែលជា ១៨០​លាន​ដុល្លារ ។ រមណីយដ្ឋាន​នោះ ផ្តល់​ការ​កម្សាន្ត​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​លំដាប់ថ្នាក់​ពិភពលោក ផ្តល់​ជូន​អាហារ​ចម្រុះ​ជាតិ​សាសន៍​ដូច​ជា​អាហារ​អឺរ៉ុប ជប៉ុន ចិន កូរ៉េ ព្រមទាំង​ផ្តល់​ការ​ស្នាក់​នៅ​បែប​ស៊ី​វិ​ល័យ​ទាំង​៤ រដូវ គឺ​រដូវក្តៅ រងា ស្លឹក​ឈឺ​ជ្រុះ និង រដូវ​ផ្កា​រីក ។ ក្រៅពី​នេះ​មាន​អាង​ហែល​ទឹក ទីធ្លា​កម្សាន្ត​វាយ​កូន​ហ្គោ​ល និង​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​គូ​ស្វាមី​-​ភរិយា​រៀប​អាពាហ៍ពិពាហ៍ និង​ក្រេបទឹក​ឃ្មុំ​អម​ជាមួយ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​បក់​មក​ពី​មាត់សមុទ្រ និង​សម្រស់​ខៀវស្រងាត់​នៃ​ព្រៃ​ព្រឹក្សា​លើ​កោះ Maui ។

រមណីយដ្ឋាន Four Seasons Resort Maui បើក​ដំណើ​ការ​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​១៩៩០ ដែល​បង្កើត​ឡើង​ដោយ​អ្នក​វាយតម្លៃ​អចលនទ្រព្យ​ជនជាតិ​ហ៉ា​វ៉ៃ និង​ដៃគូ​របស់​លោក​ជនជាតិ​ជប៉ុន​មានឈ្មោះ​ថា Takashi Sekiguchi ។

ក្នុង​ឆ្នាំ​២០០៧ រមណីយដ្ឋាន Four Seasons Resort Maui ចំណាយ​ប្រាក់​៥០​លាន​ដុល្លារ​សាងសង់​បន្ទប់​សណ្ឋាគារ​៣៨០ ព្រមទាំង​បន្ថែម​បច្ចេកវិទ្យា​ក្នុង​បន្ទប់​ភ្ញៀវ ភោជនីយដ្ឋាន​ថ្មី និង​សារមន្ទីរ​សិល្បៈ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ