ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ហ្វី​ជី ព្យាយាម​ធ្វើខ្លួន​ឱ្យ​ក្លាយជា​កន្លែង​សម្រាប់​វិស្សមកាល​ដើម្បី​ទាក់ទាញ​មហាសេដ្ឋី

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​វិស័យ​ទេសចរណ៍​កំពុង​តែ​ចាប់ផ្តើម​បើក​ដំណើរការ​វិញ​បន្តិច​ម្តង​ៗ​ជុំវិញ​ពិភពលោក ប្រទេស​ហ្វី​ជី បាន​ព្យាយាម​ផ្សព្វផ្សាយ​ខ្លួន​ជាទី​តាំង​ល្អ​បំផុត​សម្រាប់​ម​ហ​សេដ្ឋី​ដែល​ចង់​លំហែកាយ​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ប្រទេស​ដែល​ស្ថិត​នៅ​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង​នេះ​មាន​កោះ​ចំនួន ៣០០ និង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ដែល​ស្មើ ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប…

ក្នុង​កំឡុង​ពេល​ដែល​វិស័យ​ទេសចរណ៍​កំពុង​តែ​ចាប់ផ្តើម​បើក​ដំណើរការ​វិញ​បន្តិច​ម្តង​ៗ​ជុំវិញ​ពិភពលោក ប្រទេស​ហ្វី​ជី បាន​ព្យាយាម​ផ្សព្វផ្សាយ​ខ្លួន​ជាទី​តាំង​ល្អ​បំផុត​សម្រាប់​ម​ហ​សេដ្ឋី​ដែល​ចង់​លំហែកាយ​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។

ប្រទេស​ដែល​ស្ថិត​នៅ​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង​នេះ​មាន​កោះ​ចំនួន ៣០០ និង​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​ដែល​ស្មើ ៤០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។
កាលពី​ស​ប្តា​ហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ចូ​សៀ វ៉ូ​រេ​ក បេ​នី​ម៉ា​រ៉ា​ម៉ា (Josaia Voreqe Bainimarama)) បាន​ប្រាប់​សភា​របស់​ហ្វី​ជី​ពី​ចក្ខុវិស័យ «​សង្គម​ក្រោយ​កូ​វី​ដ​» ដែល​រួម​មានការ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​បន្តិច​ម្តង​ៗ ។ លោក​ក៏​បាន​ប្រកាសប្រាប់​ដល់​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ឲ្យ​អញ្ជើញ​ទៅ​កាន់​ប្រទេស​លោក​ដែរ ។

លោក​បាន​សរសេរ​លើ Twitter របស់​លោក​ថា ប្រសិនបើ​អ្នកជា​មហាសេដ្ឋី​ម្នាក់​ដែល​ចង់​ហោះហើរ​យ​ន​ត​ហោះ​ផ្ទាល់ខ្លួន ជួល​កោះ​ផ្ទាល់ខ្លួន និង​វិនិយោគ​លុយរាប់​លាន​ដុល្លារ​លើ​ហ្វី​ជី​ក្នុង​ពេល​នោះ​ដែរ ប្រសិនបើ​អ្នក​បាន​ប្រុង​ប្រយ័ត្ន​ផ្នែក​សុខភាព និង​រ៉ាប់រង​រាល់​ការ​ចំណាយ​ដែល​ពាក់ព័ន្ធ​អស់ហើយ​នោះ អ្នក​អាច​មានផ្ទះ​ថ្មី​មួយ​សម្រាប់​ការ​រត់​ចេញពី​ជំងឺ ។
ជា​លទ្ធផល បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះហើរ​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​កាន់​ហ្វី​ជី​ដោយ​ខ្លួនឯង ។

លោក អៃ​យ៉ា​ស សា​យី​ដ ខៃ​យុម (Aiyaz Sayed-Khaiyum) ដែល​ជា​អគ្គ​រដ្ឋ​អាជ្ញា​ប្រចាំ​ប្រទេស​បាន​ប្រាប់​មក​ថា បុគ្គល​ចំនួន ៣០​នាក់​ដែល​មក​ពី​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នឹង​ទៅ​លំហែកាយ​ក្នុង​ប្រទេស​របស់​លោក​ក្នុង​រយៈពេល ៣​ខែ ។

ហ្វី​ជី​ក៏​បាន​ចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​តូច​ៗ​ដែរ ។ លោក​អគ្គ​រដ្ឋ​អាជ្ញា​ខាងលើ​បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ត្រូវ​រក្សា​គម្លាត​ពី​អ្នក​ដទៃ​ក្នុង​រយៈពេល ១៤​ថ្ងៃមុន​នឹង​បើកបរ​នាវា​មក​កាន់​ហ្វី​ជី ហើយ​ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​ដើរ​ចុះឡើង​ក្នុង​ប្រទេស​បន្ទាប់​ពី​មានការ​ធ្វើតេស្ត​បញ្ជាក់​ច្បាស់លាស់ ។

យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ហ្វី​ជី មាន​ករណី​អ្នក​ឆ្លង​កូ​វី​ដ ១៩ ចំនួន ១៨​នាក់ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​មិន​មាន​ករណី​មរណភាព ឬ​ករណី​ថ្មី​ៗ​ឡើយ​តាំងពី​ពាក់កណ្តាល​ខែមេសា​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ